ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងការបរទេសចិនថ្លែងថា៖ សហរដ្ឋអាមេរិកមិនត្រូវម្ខាងធ្វើការប្រាស្រ័យទាក់ទងនិងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការជាមួយចិនផង ម្ខាងទៀតបែរជាជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិននិងបំផ្លាញផលប្រយោជន៍របស់ចិនផង
2023-01-31 15:05:27cri
Share with:

ឆ្លើយតបទៅនឹងការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកទាក់ទិននឹងប្រទេសចិននាពេលថ្មីៗនេះ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅថ្ងៃទី៣០ ខែមករាថា ប្រទេសចិនមានឆន្ទៈធ្វើការប្រាស្រ័យទាក់ទងនិងកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកក្នុងវិស័យទ្វេភាគីនិងពហុភាគី ដោយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក សមភាព និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ ប៉ុន្តែអាមេរិកមិនត្រូវម្ខាងធ្វើទំនាក់ទំនងនិងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការជាមួយចិនផង ម្ខាងទៀតបែរជាជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិននិងបំផ្លាញផលប្រយោជន៍របស់ចិននោះឡើយ។

លោកស្រី Mao Ning បានសង្កត់ធ្ងន់ថា ជាកិច្ចកាល ប្រទេសចិនតែងតែអភិវឌ្ឍទំនាក់ទំនងចិន-អាមេរិកដោយស្របតាមគោលការណ៍ទាំងបីដែលលើកឡើងដោយលោកប្រធានរដ្ឋចិន Xi Jinping ពោលគឺគោរពគ្នាទៅវិញទៅមក រួមរស់នៅដោយសន្តិសហវិជ្ជមាន និងធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ព្រមពេលជាមួយគ្នានេះ ប្រទេសចិននឹងគាំពារយ៉ាងមុតមាំមិនងាករេនូវអធិបតេយ្យភាព សន្តិសុខនិងផលប្រយោជន៍នៃការអភិវឌ្ឍរបស់ខ្លួន។

លោកស្រី Mao Ning បានបញ្ជាក់ថា បញ្ហាតៃវ៉ាន់គឺជាស្នូលនៃផលប្រយោជន៍ស្នូលរបស់ចិន ជាមូលដ្ឋានគ្រឹះនយោបាយនៃទំនាក់ទំនងចិន-អាមេរិក និងជាខ្សែបន្ទាត់ក្រហមចម្បងដែលមិនអាចបំពានបានក្នុងទំនាក់ទំនងចិន-អាមេរិក មិនថានៅកាលៈទេសៈណាក្តី ក៏ភាគីអាមេរិកដាច់ខាតមិនត្រូវសាកល្បងបំពានខ្សែបន្ទាត់ក្រហមនេះឡើយ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស