ប្រជាជនចិនចាប់ផ្តើមបំពេញការងារយ៉ាងមមាញឹកបន្ទាប់ពីថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំចិន
2023-01-30 15:35:06cri
Share with:
ស្របនឹងថ្ងៃឈប់សម្រាកថ្ងៃបុណ្យចូលឆ្នាំចិនឆ្នាំ២០២៣បានបញ្ចប់ មជ្ឈដ្ឋាននិងមុខរបរនានានៅទូទាំងប្រទេសចិនបានប្តូរពី "រូបមន្តថ្ងៃឈប់សម្រាក" ទៅជា "រូបមន្តបំពេញការងារ" ។ សហគ្រាសកំពុងដំណើរការយ៉ាងពេញទំហឹង កម្មករកំពុងធ្វើការយ៉ាងមមាញឹក ខំប្រឹងពន្លឿនផលិតកម្ម ដើម្បីបំពេញតម្រូវការឱ្យទាន់ការបញ្ជាទិញ ក្នុងន័យសម្រេចបាននូវ "ការចាប់ផ្តើមដ៏ល្អ" នៃផលិតកម្មក្នុងឆ្នាំថោះ។