ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

និយតករផលិតផលឱសថជាតិចិនអនុម័តឱ្យដាក់លក់ឱសថព្យាបាលជំងឺកូវីដ១៩ចំនួនពីរប្រភេទផ្សេងទៀតដែលផលិតដោយប្រទេសចិនដោយមានលក្ខខណ្ឌ
2023-01-30 15:20:12cri
Share with:


 

ថ្មីៗនេះ និយតករផលិតផលឱសថជាតិចិនបានធ្វើការត្រួតពិនិត្យនិងអនុម័តបន្ទាន់ដោយអនុលោមតាមនីតិវិធីពិនិត្យនិងអនុម័តពិសេសចំពោះឱសថ ហើយបានអនុម័តដោយមានលក្ខខណ្ឌចំពោះកញ្ចប់ឱសថច្នៃប្រឌិតថ្មីប្រភេទទី ១ ដែលស្នើសុំដោយក្រុមហ៊ុនHainan Simcere Pharmaceuticalនិងឱសថច្នៃប្រឌិតថ្មីប្រភេទទី ១ ដែលស្នើសុំដោយក្រុមហ៊ុនShanghai Wangshi Biomedical Technologyឱ្យចរាចរណ៍ក្នុងទីផ្សារ។

ឱសថទាំងពីរប្រភេទនេះគឺជាថ្នាំលេបសម្រាប់ព្យាបាលជំងឺកូវីដ១៩ ដែលប្រើសម្រាប់ព្យាបាលអ្នកជំងឺពេញវ័យដែលមានអាការរោគស្រាលនិងមធ្យម។ អ្នកជំងឺគួរតែប្រើថ្នាំតាមការណែនាំរបស់វេជ្ជបណ្ឌិតយ៉ាងតឹងរ៉ឹង។និយតករផលិតផលឱសថជាតិចិនតម្រូវឱ្យអ្នកកាន់អាជ្ញាប័ណ្ណបន្តអនុវត្តការងារស្រាវជ្រាវពាក់ព័ន្ធតទៅទៀត ដើម្បីបំពេញតម្រូវការតាមលក្ខខណ្ឌដែលមានរយៈពេលកំណត់ និងប្រគល់លទ្ធផលស្រាវជ្រាវឱ្យបានទាន់ពេលវេលា។

អ្នកបកប្រែ:马小青
ប្លុកពិសេស