ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ហេតុការណ៍អនុវត្តច្បាប់ដោយហិង្សារបស់ប៉ូលីសនៅសហរដ្ឋអាមេរិកបានបន្តឡើងកម្តៅ
2023-01-30 15:31:34cri
Share with:

កាលពីថ្ងៃទី ២៧ ខែមករា តាមម៉ោងក្នុងតំបន់ ទីក្រុង Memphis រដ្ឋ Tennessee សហរដ្ឋអាមេរិកបានដាក់ចេញវីដេអូឃ្លីបអំពីករណីដែលបុរសជនជាតិអាមេរិកដើមកំណើតអាហ្វ្រិកឈ្មោះ Tire Nichols ត្រូវបានប៉ូលីសក្នុងតំបន់វាយដំយ៉ាងហិង្សារហូតដល់ស្លាប់។ នៅថ្ងៃទី ២៨ ខែមករា ស្នងការដ្ឋានប៉ូលីស Memphis បានរំសាយក្រុមមន្រ្តីប៉ូលីសដែលអនុវត្តច្បាប់ដោយហិង្សា។

យោងតាមការផ្សាយដំណឹងរបស់កាសែត "Guardian" នៅថ្ងៃទី ២៩ ខែមករាឱ្យដឹងថា ក្រុមអ្នកតវ៉ាបានចាប់ផ្តើមប្រមូលផ្តុំនៅខាងក្រៅសាលាក្រុង Memphis ពួកគេបានអះអាងថានេះគ្រាន់តែជាជំហានដំបូងប៉ុណ្ណោះដើម្បីទាមទារយុត្តិធម៌ជូនលោក Nichols

យោងតាមការផ្សាយដំណឹងបានឱ្យដឹងថា ហេតុការណ៍លោក Nichols បានអង្រួនឱ្យកក្រើកតំបន់ភាគច្រើននៅសហរដ្ឋអាមេរិក ព្រមនិងបាននាំឱ្យមានការពិភាក្សាជាថ្មីម្តងទៀតអំពីការរើសអើងជាតិសាសន៍ និងការអនុវត្តច្បាប់ដោយហិង្សា។ អ្នកតវ៉ាម្នាក់បានថ្លែងតាមរយៈឧបករណ៍បំពងសំឡេងថា៖ «វាមិនទាន់ចប់ទេ យើងត្រូវដើរផ្លូវវែងឆ្ងាយទៀត»

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស