ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កងកម្លាំងសន្តិសុខសូម៉ាលីបានបាញ់សម្លាប់ពួកប្រដាប់អាវុធនៃអង្គការ al-Shabaab ចំនួន ១៣៦នាក់
2023-01-30 15:09:17cri
Share with:


 

កាលពីថ្ងៃទី ២៩ ខែមករា តាមម៉ោងក្នុងតំបន់ មន្ត្រីរដ្ឋាភិបាលសូម៉ាលីបានបញ្ជាក់ថា នៅយប់ថ្ងៃទី ២៨ខែមករា កងកម្លាំងសន្តិសុខសូម៉ាលីបានបាញ់សម្លាប់ពួកប្រដាប់អាវុធនៃអង្គការ al-Shabaab ចំនួន ១៣៦នាក់ ក្នុងនោះបូករួមទាំងមេខ្លោងចំនួន ៣ នាក់នៅក្នុងប្រតិបត្តិការពិសេសមួយលើកនៅភាគខាងត្បូងនៃប្រទេសសូម៉ាលី។

គួរបញ្ជាក់ថា អង្គការAl Shabaab គឺជាអង្គការជ្រុលនិយមមួយពាក់ព័ន្ធនឹងក្រុមអាល់កៃដា ដែលបានធ្វើការវាយប្រហារដោយភេរវកម្មនៅក្នុងប្រទេសសូម៉ាលីនិងប្រទេសជិតខាងជាច្រើនលើកក្នុងប៉ុន្មានឆ្នាំកន្លងទៅនេះ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ កងកម្លាំងរដ្ឋាភិបាលសូម៉ាលីបានបង្កើនការវាយប្រហារចំពោះអង្គការ al-Shabaab ជាប់រហូត

អ្នកបកប្រែ:马小青
ប្លុកពិសេស