កាលពី៥៥ឆ្នាំមុន លោកMartinLutherKingសកម្មជនសិទ្ធិមនុស្សអាមេរិកដើមកំណើតអាហ្វ្រិកត្រូវបានគេលួចធ្វើឃាតនៅទីក្រុងMemphisរដ្ឋTennessee ដែលធ្វើឱ្យពិភពលោកភ្ញាក់ផ្អើល។ ៥៥ឆ្នាំក្រោយ នៅទីក្រុងដដែល លោកTyreNicholsបុរសអាមេរិកដើមកំណើតអាហ្វ្រិកដែលមានអាយុ២៩ឆ្នាំ ត្រូវបានប៉ូលីស៥នាក់វាយទាត់ធាក់រហូតដល់ស្លាប់ ដែលបណ្តាលឱ្យប្រជាជនទូទាំងអាមេរិកមានការខឹងសម្បារយ៉ាងខ្លាំង។
ចាប់ពីយប់ថ្ងៃទី២៧ដល់ថ្ងៃ២៨ខែមករាតាមម៉ោងក្នុងតំបន់ សកម្មភាពតវ៉ានិងបាតុកម្មបានផ្ទុះឡើងនៅទីក្រុងរាប់សិបនៅអាមេរិក។ ប្រជាជនស្រែកខ្លាំងថា"បើគ្មានយុត្តិធម៌ ក៏គ្មានសន្តិសុខដែរ" "យើងធុញទ្រាន់នឹងអំពើឃាតកម្ម ធុញទ្រាន់នឹងការដែលត្រូវគេវាយដំ ធុញទ្រាន់នឹងការដែលត្រូវគេដេញ" "ប៉ូលីសអាមេរិកមិនអើពើនឹងជីវិតរបស់មនុស្សទាំងស្រុង ពួកគេកំពុងប្រើអំណាចខុសច្បាប់មកធ្វើបាបប្រជាពលរដ្ឋ"។ល។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកព្រួយបារម្ភថា កុប្បកម្មនៅទូទាំងអាមេរិកដែលបណ្តាលមកពី"ការស្លាប់របស់លោកFloydនៅឆ្នាំ២០២០ នឹងផ្ទុះឡើងម្តងទៀត។
សេតវិមានអាមេរិកមានភាពតានតឹងណាស់។ លោកBidenប្រធានាធិបតីអាមេរិកបានចេញសេចក្តីអំពាវនាវឱ្យមានភាពអត់ធ្មត់។ មន្ត្រីសេតវិមានបានធ្វើកិច្ចប្រជុំបន្ទាន់តាមទូរស័ព្ទជាមួយអភិបាលក្រុងចំនួន១៦នៅទូទាំងអាមេរិក ដោយក្រើនរំលឹកមន្ត្រីនៃរដ្ឋនានាត្រៀមលក្ខណៈឱ្យបានល្អសម្រាប់សកម្មភាពតវ៉ាដែលប្រហែលនឹងផ្ទុះឡើង។
ជាង២ឆ្នាំមុន ការស្លាប់របស់លោកFloydពលរដ្ឋអាមេរិកដើមកំណើតអាហ្វ្រិកក្នុងការអនុវត្តច្បាប់ដោយហិង្សារបស់ប៉ូលីសអាមេរិកបានបណ្តាលឱ្យមានសកម្មភាពតវ៉ាកើតឡើងនៅទូទាំងអាមេរិក។ បន្ទាប់មក ប្រព័ន្ធប៉ូលីសអាមេរិកបានអះអាងថា នឹងធ្វើកំណែទម្រង់ឱ្យស៊ីជម្រៅ ប៉ុន្តែសោកនាដកម្មស្រដៀងគ្នានេះនៅតែកើតឡើងម្តងហើយម្តងទៀត។
និយាយពីឬសគល់ "ការដែលប្រជាពលរដ្ឋអាមេរិកដើមកំណើតអាហ្វ្រិកត្រូវប៉ូលីសអាមេរិក"ធ្វើដាក់ជាពិសេស"ម្តងហើយម្តងទៀត គឺមានប្រភពមកពីការរើសអើងជាតិសាសន៍ដែលដក់ក្នុងផ្នត់គំនិតនៅក្រោមលទ្ធិប្រជាធិបតេយ្យបែបអាមេរិក។ ពីក្រុមយាមល្បាតទាសករកាលពីដើម ដល់អង្គការភេរវកម្មដែលតម្កល់ទុកជនជាតិស្បែកសជាអាទិភាព រហូតដល់"ការភ័យខ្លាចរបស់ជនជាតិស្បែកស"ដែលលេចចេញនៅយុគសម័យចលនាសិទ្ធិស៊ីវិល ឥទ្ធិពលយ៉ាងខ្លាំងទាំងនេះ បានបង្កើតវប្បធម៌អំពើហិង្សារបស់ប៉ូលីសអាមេរិក ដែលបានជះឥទ្ធិពលដល់សកម្មភាពរបស់ប៉ូលីសអាមេរិកនាពេលបច្ចុប្បន្ននេះជាបន្តបន្ទាប់។ ការរើសអើងជាតិសាសន៍ត្រូវបានបង្កប់យ៉ាងជ្រៅនៅក្នុងហ្សែននៃប្រព័ន្ធប៉ូលីសអាមេរិកជាយូរណាស់មកហើយ។
ព្រមពេលជាមួយគ្នានេះ ភាពជ្រុលនៃការប្រយុទ្ធប្រឆាំងរវាងបក្សអាមេរិកបានបណ្តាលឱ្យកំណែទម្រង់ក្នុងប្រព័ន្ធប៉ូលីសអាមេរិកកាន់តែលំបាក។ ជាងនេះទៅទៀត វប្បធម៌កាំភ្លើងនិងការអនុវត្តច្បាប់ដោយហិង្សារបស់ប៉ូលីសនៃអាមេរិកបានបង្កើតជាវដ្ដដ៏អាក្រក់ ។ ចំនួនកាំភ្លើងឯកជនមានប្រមាណ៣៩៣លាននៅអាមេរិក។ការពិតដែលថា"មានកាំភ្លើងច្រើនជាងមនុស្ស" បានបង្កើនលក្ខណៈហានិភ័យនៃការអនុវត្តច្បាប់របស់ប៉ូលីសអាមេរិក ហើយក៏បង្កើនទំនោររបស់ពួកគេក្នុងការអនុវត្តច្បាប់ដោយហិង្សាផងដែរ។ រីឯវដ្ដដ៏អាក្រក់បែបនេះ បានធ្វើឱ្យ"ជំងឺអាមេរិក"កាន់តែធ្ងន់ធ្ងរដោយឥតឈប់ឈរ៕