ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Zahawi រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីអង់គ្លេសត្រូវបានបណ្តេញចេញពីតំណែងពីបទបំពានក្រមប្រតិបត្តិ
2023-01-30 15:26:59cri
Share with:

លោក Rishi Sunak នាយករដ្ឋមន្ត្រីអង់គ្លេសបានប្រកាសកាលពីថ្ងៃទី ២៩ ខែមករាថា លោក Zahawi ត្រូវបានបណ្តេញចេញពីតំណែងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដោយសារតែលោកបានរំលោភលើក្រមប្រតិបត្តិសម្រាប់រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ។ លើសពីនេះ លោក Sunak ជាមេដឹកនាំគណបក្សអភិរក្សដែលកំពុងកាន់អំណាចក៏បានដកតួនាទីរបស់លោក Zahawi ចេញពីគណបក្សអភិរក្សផងដែរ។

សូមបញ្ជាក់ថា លោក Zahawi ត្រូវបានស៊ើបអង្កេតដោយរដ្ឋបាលពន្ធដារនិងគយអង់គ្លេសចាប់តាំងពីឆ្នាំ ២០២១មក ហើយបានបង់ប្រាក់ពិន័យដល់ស្ថាប័ននេះក្នុងអំឡុងពេលដែលលោកកាន់តំណែងជារដ្ឋមន្ត្រីហិរញ្ញវត្ថុអង់គ្លេងកាលពីរដូវក្តៅឆ្នាំមុន ។  តាមលទ្ធផលនៃការស៊ើបអង្កេតបានបង្ហាញថា លោក Zahawi មិនបានប្រកាសពីករណីដែលខ្លួនត្រូវស៊ើបអង្កេតលើបញ្ហាពន្ធនៅពេលលោកត្រូវបានតែងតាំងជារដ្ឋមន្ត្រីហិរញ្ញវត្ថុកាលពីឆ្នាំទៅនោះទេ ហើយលោកក៏មិនបានប្រកាសពីករណីពាក់ព័ន្ធនឹងការបង់ប្រាក់ពិន័យដល់ស្ថាប័នពន្ធដារនៅពេលដែលលោកត្រូវបានតែងតាំងដោយលោកស្រី Truss និងលោក Sunak ជាបន្តបន្ទាប់ ទង្វើបែបនេះជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរចំពោះក្រមប្រតិបត្តិ ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស