ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានសំខាន់ៗ
2023-01-30 16:00:45cri
Share with:

អ្នកនាំពាក្យក្រសួងការបរទេសចិនឆ្លើយតបសំណួរអ្នកសារព័ត៌មានស្តីពីស្ថានការណ៍ប៉ាឡេស្ទីននិងអ៊ីស្រាអែលដែលឡើងកម្តៅនៅប៉ុន្មានថ្ងៃចុងក្រោយនេះ។

និយតករផលិតផលឱសថជាតិចិនអនុម័តឱ្យឱសថចិនពីរប្រភេទផ្សេងទៀតសម្រាប់ព្យាបាលជំងឺកូវីដ១៩ដាក់លក់ក្នុងទីផ្សារដោយមានលក្ខខណ្ឌ។

ក្រុងសៀងហៃដាក់ចេញប្រតិបត្តិការចំនួន ១០ និងវិធានការចំនួន ៣២ ដើម្បីរក្សាស្ថិរភាពកំណើន និងជំរុញការអភិវឌ្ឍ។

កិច្ចព្រមព្រៀងទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់នាំអំណោយផលដល់សហគ្រាសខេត្ត Ze jiang ប្រទេសចិន។

តំបន់ជាច្រើននៃប្រទេសចិនអនុវត្តគម្រោងសាកល្បងទូទាត់តាមប្រាក់យាន់ឌីជីថល។

គិតមកទល់ថ្ងៃទី២៨ខែមករាឆ្នាំ២០២៣ ភូមិភាគស្វយ័តវៃវូអឺស៊ីនជាំងប្រទេសចិនបានដំណើរការរថភ្លើងចិន-អឺរ៉ុបសរុប៩៩០គ្រឿង។

"តំណភ្ជាប់បីតូច"ដំណើរការឡើងវិញបានផ្តល់ភាពងាយស្រួលដល់ការទាក់ទងគ្នារវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ ជនរួមជាតិតៃវ៉ាន់ទាមទារឱ្យដំណើរការឡើងវិញដោយគ្រប់ជ្រុងជ្រោយភ្លាមៗនូវការប្រាស្រ័យទាក់ទងប្រក្រតីរវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់។

ករណីអនុវត្តច្បាប់ដោយហិង្សារបស់ប៉ូលីសសហរដ្ឋអាមេរិកបន្តឡើងកម្តៅ អ្នកតវ៉ាអះអាងថារឿងនេះមិនអាចបញ្ចប់ដោយងាយស្រួលទេ។

លោកZahawi រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីអង់គ្លេសត្រូវដកចេញពីមុខតំណែងដោយសារការរំលោភលើក្រមប្រតិបត្តិ។

កងទ័ពសន្តិសុខសូម៉ាលីបាញ់សម្លាប់ជនប្រដាប់អាវុធ “Al-shabaab” ចំនួន១៣៦នាក់។

អ្នកបកប្រែ:李展精
ប្លុកពិសេស