ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពាណិជ្ជកម្មផ្នែកសេវាកម្មប្រទេសចិនឆ្នាំ២០២២រក្សាកំណើនឆាប់បង្គួរ
2023-01-30 16:30:07cri
Share with:

ទិន្នន័យស្ថិតិដែលប្រកាសដោយក្រសួងពាណិជ្ជកម្មចិននៅថ្ងៃទី៣០ខែមករាបានបង្ហាញថា ឆ្នាំ២០២២ ទំហំនាំចេញនាំចូលផ្នែកសេវាកម្មរបស់ប្រទេសចិនត្រូវជា៥,៩៨ទ្រីលានយាន់ប្រាក់ចិន បានកើនឡើង១២.៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១ ពាណិជ្ជកម្មសេវាកម្មបានរក្សាកំណើនឆាប់បង្គួរ។

អ្នកទទួលខុសត្រូវនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មសេវាកម្មនៃក្រសួងពាណិជ្ជកម្មចិនបានលើកឡើងថា ឆ្នាំ២០២២ការនាំចេញផ្នែកសេវាកម្មប្រទេសចិនត្រូវជា២,៨៥ទ្រីលានយាន់ប្រាក់ចិន បានកើនឡើង១២.១%  បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១ ការនាំចូលត្រូវជា៣,១២ទ្រីលានយាន់ប្រាក់ចិន បានកើនឡើង១៣.៥%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១ ឱនភាពគឺ២៧៥៧១០លានយាន់ប្រាក់ចិន។

ទិន្នន័យស្ថិតិបានបង្ហាញទៀតថា សេវាកម្មទេសចរណ៍ចិនឆ្នាំ២០២២បានលេចចេញនិន្ននាការងើបឡើងវិញជាទូទៅ ការនាំចូលនាំចេញសេវាកម្មទេសចរណ៍ពេញមួយឆ្នាំ២០២២ត្រូវជា៨៥៥៩៨០លានយាន់ប្រាក់ចិន បានកើនឡើង៨.៤%  បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១៕

អ្នកបកប្រែ:李展精
ប្លុកពិសេស