ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកLi Keqiangធ្វើជាអធិបតីក្នុងកិច្ចប្រជុំអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន
2023-01-29 11:24:37cri
Share with:

ថ្ងៃទី២៨ ខែមករា លោកLi Keqiangនាយករដ្ឋមន្ត្រីចិនបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន ដោយតម្រូវឱ្យបន្តអនុវត្តយ៉ាងប្រាកដប្រជានូវការងារអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដើម្បីជំរុញការដំណើរការនៃសេដ្ឋកិច្ចឱ្យកើនឡើងជាលំដាប់នៅដើមឆ្នាំ២០២៣ រៀបចំចាត់ចែងឱ្យបានល្អនូវការងារដាំដុះនៅរដូវផ្ការីក ដើម្បីពង្រឹងឱ្យរឹងមាំនូវមូលដ្ឋាននៃការប្រមូលផលស្បៀងនិងស្ថិរភាពនៃការផ្គត់ផ្គង់កសិផលសំខាន់ៗ ព្រមទាំងតម្រូវឱ្យជំរុញការប្រើប្រាស់ ពន្លឿនការរៀបចំឡើងវិញនិងបន្តរក្សាលំនឹងនៃពាណិជ្ជកម្មជាមួយក្រៅប្រទេសនិងប្រាក់ទុនបរទេសដើម្បី បង្កើនកម្លាំងចលករសម្រាប់ជំរុញសេដ្ឋកិច្ច។

កិច្ចប្រជុំបានលើកឡើងថា បច្ចុប្បន្ន សេដ្ឋកិច្ចចិនបានបន្តរក្សាស្តារឡើងវិញ និងមាននិន្នាការកើនឡើង។ត្រូវអនុវត្តតាមការរៀបចំចាត់ចែងរបស់មជ្ឈិមបក្សនិងក្រុមប្រឹក្សាកិច្ចការរដ្ឋចិន អនុវត្តស្មារតីនៃកិច្ចប្រជុំអំពីការងារសេដ្ឋកិច្ចមជ្ឈិម ផ្តោតសំខាន់ទៅលើការលំនឹងកំណើន លំនឹងឱកាសការងារ លំនឹងតម្លៃទំនិញ និងបន្តរក្សាដំណើរការសេដ្ឋកិច្ចក្នុងចន្លោះសមរម្យ។ធានាតាមផ្លូវច្បាប់នូវសិទ្ធិនិងផលប្រយោជន៍របស់សហគ្រាសឯកជន បន្តបង្កើតបរិយាកាសពាណិជ្ជកម្មប្រកបដោយទីផ្សារភាវូបនីយកម្ម និយតកម្ម និងអន្តរជាតូបនីយកម្ម។គាំទ្រសេដ្ឋកិច្ចឌីជីថលឱ្យបន្តអភិវឌ្ឍដោយរឹងមាំ។ជំរុញឱ្យសហគ្រាសស្តារផលិតកម្មឡើងវិញយ៉ាងឆាប់រហ័សបន្ទាប់ពីថ្ងៃបុណ្យ ផ្តល់សេវាកម្មសម្រាប់ពលករដែលវិលត្រឡប់ទៅកន្លែងការងារវិញ។តាមរយៈការខិតខំប្រឹងប្រែងទាំងថ្នាក់លើនិងថ្នាក់ក្រោម ពង្រឹងនិងត្រួសត្រាយនិន្នាការកំណើននៃដំណើរការសេដ្ឋកិច្ច៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស