ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រុងហ្សេរុយសាឡិមខាងកើតមានហេតុការណ៍បាញ់ប្រហារម្ដងទៀត អាជ្ញាធរប៉ូលីសអ៊ីស្រាអែលបង្កើនកម្រិតយាមត្បាត
2023-01-29 14:46:37cri
Share with:

 អាជ្ញាធរប៉ូលីសអ៊ីស្រាអែលបានថ្លែងកាលពីថ្ងៃទី ២៨ ខែមករាថា នៅព្រឹកថ្ងៃដដែលនោះ មានហេតុការណ៍បាញ់ប្រហារមួយករណីបានកើតឡើងនៅក្រុងហ្សេរុយសាឡិមខាងកើតដែលបានបណ្តាលឱ្យមនុស្ស ២ នាក់រងរបួស ។ នេះជាហេតុការណ៍បាញ់ប្រហារដែលកើតនៅក្រុងហ្សេរុយសាឡិមខាងកើតក្នុងរយៈពេលពីរថ្ងៃជាប់ៗគ្នា ។

អាជ្ញាធរប៉ូលីសបានថ្លែងទៀតថា ហេតុការណ៍បាញ់ប្រហារលើកនេះបានកើតឡើងនៅជិតវិកិណ្ណដ្ឋានក្រុង David ស្ថិតនៅខាងក្រៅក្រុងហ្សេរុយសាឡិមចាស់ ក្មេងប្រុសជនជាតិប៉ាឡេស្ទីនអាយុ ១៣ ឆ្នាំម្នាក់បានបាញ់ប្រហារទៅលើអ្នកដំណើរចំនួន ៥ នាក់ ធ្វើឱ្យឪពុកនិងកូនប្រុសពីរនាក់រងរបួស បន្ទាប់មក ជនរងគ្រោះម្នាក់ដែលប្រដាប់ដោយអាវុធក៏បានបាញ់ឱ្យរបួសខ្មាន់កាំភ្លើង ។ ទាំងខ្មាន់កាំភ្លើងនិងអ្នករងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បច្ចុប្បន្ននេះ ពួកគេមានស្ថានភាពធម្មតា ។

អាជ្ញាធរប៉ូលីសអ៊ីស្រាអែលបានបញ្ជាឲ្យកម្លាំងប៉ូលីសទូទាំងប្រទេសបង្កើនកម្រិតយាមត្បាត ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស