ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ខេត្ត Okinawa ទាមទារឱ្យរដ្ឋាភិបាលជប៉ុនធ្វើការបកស្រាយអំពីឯកសារចំនួន៣នៃគោលនយោបាយការពារសន្តិសុខថ្មី
2023-01-28 14:38:20cri
Share with:

       តាមការផ្សាយដំណឹងនៃទីភ្នាក់ងារព័ត៌មាន KyodoNews ជប៉ុនបានឱ្យដឹងថា  អភិបាលខេត្ត Okinawa ជប៉ុនបានទៅដល់ក្រសួងការបរទេសជប៉ុនដើម្បីប្រគល់ញត្តិស្នើសុំឱ្យរដ្ឋាភិបាលជប៉ុនធ្វើការបកស្រាយលម្អិតចំពោះការលើកឡើងថានឹងបង្កើនកម្លាំងការពារសន្តិសុខនៅតំបន់និរតីនៃឯកសារចំនួន ៣ នៃគោលនយោបាយការពារសន្តិសុខថ្មីដែលត្រូវបានអនុម័តកាលពីខែធ្នូឆ្នាំ២០២២។

         គួរបញ្ជាក់ថា នៅខែធ្នូ ឆ្នាំ២០២២ រដ្ឋាភិបាលជប៉ុនបានអនុម័តឯកសារចំនួន ៣ នៃគោលនយោបាយការពារសន្តិសុខថ្មីជាផ្លូវការ  ដែលសុទ្ធតែលើកឡើងថា  នឹងបង្កើនកងស្វ័យការពារប្រចាំនៅខេត្ត Okinawa   ព្រមទាំងពង្រីកក្របខ័ណ្ឌដែលកងស្វ័យការពារប្រើប្រាស់ព្រលានយន្តហោះនិងកំពង់ផែក្នុងតំបន់។

         អ្នកវិភាគបានលើកឡើងថា  ការអនុម័តឯកសារចំនួន ៣ នៃគោលនយោបាយការពារសន្តិសុខជប៉ុនថ្មីបានតំណាងថា ទស្សនៈការពារសន្តិសុខនិងគោលនយោបាយការពារជាតិក្រោយសង្គ្រាមលោកលើកទី២ របស់ជប៉ុនបានចូលដល់ចំណុចរបត់យ៉ាងខ្លាំង ដែលបានបោះបង់ចោលទាំងស្រុង នូវគោលការណ៍ “ផ្តោតសំខាន់តែលើការការពារ”    ដែលបានផ្ទុយទាំងស្រុងពីទស្សនៈសន្តិសុខនៃរដ្ឋធម្មនុញ្ញជប៉ុន។  របត់នយោបាយដ៏សំខាន់បែបនេះមិនបានដាក់ជូនរដ្ឋសភាធ្វើការពិគ្រោះពិភាក្សាទេ ហើយក៏មិនបានធ្វើការបកស្រាយណាមួយចំពោះប្រជាពលរដ្ឋនៅខេត្ត Okinawa ដែលនឹងរងផលប៉ះពាល់ខ្លាំងនោះដែរ៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស