ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការចេញទៅធ្វើទេសចរណ៍នៅបរទេសរបស់ប្រជាពលរដ្ឋចិនក្នុងវិស្សមកាលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនបានបង្កើនជំនឿចិត្តសម្រាប់ការងើបឡើងវិញរបស់ពិភពលោក
2023-01-28 15:35:41cri
Share with:

ទន្ទឹមនឹងពេលដែលប្រទេសចិនបានកែសម្រួលគោលនយោបាយបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩និងរៀបចំឡើងវិញដោយមានសណ្តាប់ធ្នាប់ឱ្យប្រជាពលរដ្ឋចេញទៅធ្វើទេសចរណ៍នៅបរទេស ជនជាតិចិនជាច្រើនបានទៅធ្វើទេសចរណ៍នៅបរទេសក្នុងវិស្សមកាលចូលឆ្នាំចិនដែលនាំមកនូវជំនឿចិត្តសម្រាប់ប្រទេសជាច្រើនក្នុងការស្តារវិស័យទេសចរណ៍ឡើងវិញ។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ហ្វីលីពីនបានលើកឡើងថា វត្តមានរបស់ទេសចរចិននឹងជួយជំរុញយ៉ាងខ្លាំងនូវការស្តាឡើងវិញនៃវិស័យទេសចរណ៍ហ្វីលីពីន “សូមអរគុណប្រទេសចិនដែលបានចាត់ទុកហ្វីលីពីនជាគោលដៅទេសចរណ៍មួយក្នុងចំណោមគោលដៅដែលចិនបានរៀបចំឡើងវិញឱ្យពលរដ្ឋទៅធ្វើទេសចរណ៍ជាក្រុមនៅបរទេសជាលើកដំបូង ហ្វីលីពីននឹងស្វាគមន៍មិត្តចិនដោយអកាប្បកិរិយាបើកចំហ។”

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ក្រិកបានលើកឡើងថា វិស័យទេសចរណ៍របស់ក្រិកមានសង្ឃឹមអាចបន្តរក្សាទិន្នាការស្តារឡើងវិញនៅឆ្នាំ២០២៣ ត្រូវតែត្រួសត្រាយទីផ្សារចិនថែមមួយកម្រិតទៀត ហើយទាក់ទាញទេសចរចិន “រំពឹងទុកយ៉ាងខ្លាំងនិងសប្បាយរីករាយយ៉ាងខ្លាំងដែលបានស្វាគមន៍ចំពោះវត្តមានរបស់ទេសចរចិន។”

ឯកអគ្គរដ្ឋទូតសុឆន្ទៈរដ្ឋបាលទេសចរណ៍ហូឡង់បានលើកឡើងថា វត្តមានរបស់ទេសចរចិននឹងជួយស្តារវិស័យទេសចរណ៍របស់ហូឡង់ស្តារឡើងវិញ៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស