ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ករណីដែលបុរសស្បែកខ្មៅនៅក្រុង Memphis អាមេរិកត្រូវប៉ូលិសវាយដំរហូតដល់ស្លាប់ បង្កឲ្យមានការផ្ទុះកំហឹងពីសំណាក់ប្រជាពលរដ្ឋក្នុងតំបន់
2023-01-28 16:15:46cri
Share with:


 

កាលពីល្ងាចថ្ងៃទី ២៧ខែមករា រដ្ឋបាលទីក្រុង Memphis នៃរដ្ឋ Tennessee សហរដ្ឋអាមេរិកបានប្រកាសនូវវីដេអូឃ្លីបមួយអំពីករណីបុរសជនជាតិអាមេរិកដើមកំណើតអាហ្វ្រិកម្នាក់ត្រូវបានប៉ូលិសវាយធ្វើបាប ហើយទីបំផុតបុរសនោះបានស្លាប់ដោយសាររបួសធ្ងន់។ ហេតុការណ៍នេះបានបង្កឲ្យផ្ទុះសកម្មភាពបាតុកម្មនៅក្នុងតំបន់។

ប្រធានាធិបតីអាមេរិកលោក Biden បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី ២៧ខែមករា ថា លោកមានអារម្មណ៍ខឹងសម្បានិងឈឺចាប់នៅពេលដែលបានមើលឃើញវីដេអូឃ្លីបដែលបុរសជនជាតិអាមេរិកដើមកំណើតអាហ្រ្វិកម្នាក់រងការវាយដំ លោកបន្តថា ជនជាតិអាមេរិកស្បែកខ្មៅនិងក្រុមជនជាតិផ្សេងទៀតជួបប្រទះភាពភ័យខ្លាចនិងរងរបួសបែបនេះជារៀងរាល់ថ្ងៃ។ លើសពីនេះ លោក Biden បានអំពាវនាវឲ្យបាតុករធ្វើបាតុកម្មដោយសន្តិវិធី។

យោងតាមអាជ្ញាធរប៉ូលិសទីក្រុង Memphis បានឱ្យដឹងនៅល្ងាចថ្ងៃទី ខែមករានេះ លោកNicholls អាយុ ២៩ ឆ្នាំត្រូវបានក្រុមប៉ូលិឃាត់រថយន្តដោយសង្ស័យពីបទបើកបរដោយមានគ្រោះថ្នាក់ ភាគីទំាងពីរបានផ្ទុះការប៉ះទង្គិច បណ្តាលឱ្យលោក Nicholls ត្រូវចាប់ខ្លួន ។ ក្រោយមក លោកNicholls ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីលោកថាខ្លួនពិបាកដកដង្ហើម ហើយភ្នាក់ងារស៊ើបអង្កេតរដ្ឋ Tennessee បានប្រកាសពីការស្លាប់របស់លោកនៅថ្ងៃទី ១០ខែមករា

អ្នកបកប្រែ:马小青
ប្លុកពិសេស