ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៣មានទេសចរ៣០៨លាននាក់ធ្វើដំណើរកម្សាន្តនៅទូទាំងប្រទេសចិន
2023-01-28 11:22:08cri
Share with:


 


ក្រសួងវប្បធម៌និងទេសចរណ៍ចិនបានប្រកាសពីសភាពការណ៍ស្តីពីទីផ្សារវប្បធម៌និងទេសចរណ៍ចិនក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៣កាលពីថ្ងៃទី២៧ខែមករា។តាមកាគណនានៃមជ្ឈមណ្ឌលទិន្នន័យនៃក្រសួងវប្បធម៌និងទេសចរណ៍ចិនឱ្យដឹងថា  ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៣មានទេសចរចំនួន៣០៨លាននាក់បានធ្វើដំណើរកម្សាន្តនៅទូទាំងប្រទេសចិន 

 ដែលបានកើនឡើង២៣.%បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២២។ប្រាក់ចំណូលផ្នែកទេសចរណ៍ជាតិមានទំហំ៣៧៥៨៤ប៊ីលានយាន់ប្រាក់ចិនដែលបានកើនឡើង៣០%បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២២ ទីផ្សារវប្បធម៌និងទេសចរណ៍ទូទាំងប្រទេសចិនបានដំណើរការប្រកបដោយសុវត្ថិភាព ស្ថិរភាពនិងមានសណ្ដាប់ធ្នាប់។

តាមទិន្នន័យបង្ហាញថា ក្នុងបរិបទអនុវត្តផលិតកម្មដោយសុវត្ថិភាពនិងវិធានការស្តីពីការបង្ការនិងគ្រប់គ្រងជំងឺឆ្លងឱ្យបានល្អ តំបន់ទេសចរណ៍ថ្នាក់Aចំនួន១០៧៣៩កន្លែងបានបើកដំណើរការជាប្រក្រតី ត្រូវជា៧៣.%នៃតំបន់ទេសចរណ៍ថ្នាក់Aទូទាំងប្រទេស សរុបបានរៀបចំសកម្មភាពវប្បធម៌ចំនួន១១ម៉ឺនលើកនៅទូទាំងប្រទេស ចំនួនទេសចរចូលរួមមាន៤៧៣លាននាក់។

លំហូរភ្ញៀវទេសចរនៅតំបន់វប្បធម៌និងចំណាយពេលយប់ថ្នាក់ជាតិចំនួន២៤៣កន្លែងបានឈានដល់៥២១២លាននាក់ គិតជាមធ្យមក្នុងតំបន់វប្បធម៌និងចំណាយពេលយប់នីមួយៗមានទេសចរចំនួន៣ម៉ឺន៦រយនាក់ក្នុងមួយយប់។

អ្នកបកប្រែ:马小青
ប្លុកពិសេស