ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping បានផ្ញើលិខិតអបអរសាទរចំពោះលោក Bob Dadae ដែលបានបន្តជាប់ឆ្នោតជាអគ្គទេសាភិបាលនៃប៉ាពូអាស៊ីនូវែលហ្គីណេ
2023-01-28 11:06:26cri
Share with:

     ថ្ងៃទី២៧ ខែមករា  លោក Xi Jinping  ប្រធានរដ្ឋចិនបានផ្ញើលិខិតជូនចំពោះលោក Bob Dadae ដើម្បីចូលរួមអបអរសាទរចំពោះលោកដែលបានបន្តជាប់ឆ្នោតជាអគ្គទេសាភិបាលនៃប៉ាពូអាស៊ីនូវែលហ្គីណេ។

      ថ្លែងក្នុងលិខិត   លោក Xi Jinping  បានលើកឡើងថា  ប៉ាពូអាស៊ីនូវែលហ្គីណេជាប្រទេសប្រជុំកោះមួយ នៃមហាសមុទ្រប៉ាស៊ីហ្វិកដែលបានភ្ជាប់ទំនាក់ទំនងការទូតជាមួយសាធារណរដ្ឋប្រជាមានិតចិន  ប្រទេសទាំងពីរមានចំណងមិត្តភាពប្រពៃណីតាំងពីយូរលង់ណាស់មកហើយ  ដែលពេលវេលាកាន់តែយូរកាន់តែរឹងមាំ។  បច្ចុប្បន្ន ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងប៉ាពូអាស៊ីនូវែលហ្គីណេបានអភិវឌ្ឍប្រកបដោយកម្រិតខ្ពស់  ការផ្លាស់ប្តូរនិងសហប្រតិបត្តិការគ្រប់វិស័យរវាងគ្នានិងគ្នាទទួលបានសមិទ្ធផលជាច្រើន ដែលបាននាំមកនូវផលប្រយោជន៍ដ៏ធំដល់ប្រជាជននៃប្រទេសទាំងពីរ។ ខ្ញុំយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងប៉ាពូអាស៊ីនូវែលហ្គីណេ  មានឆន្ទៈបន្តធ្វើកិច្ចខិតខំជាមួយលោកអគ្គទេសាភិបាល  ដើម្បីជំរុញឱ្យទំនាក់ទំនងប្រទេសទាំងពីរឈានទៅមុខថែមទៀត៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស