ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប៉ាគីស្ថាននឹងដាក់ឱ្យប្រើប្រាស់នូវរថភ្លើងដឹកអ្នកដឹណើរដែលនាំចូលពីប្រទេសចិន
2023-01-28 11:01:58cri
Share with:

       ថ្ងៃទី ២៧ ខែមករាឆ្នាំ២០២៣ ក្រុមហ៊ុនផ្លូវដែកប៉ាគីស្ថានបានប្រារព្ធពិធីប្រកាសការដាក់បញ្ចូលរថភ្លើងដឹកអ្នកដំណើរដែលនាំចូលពីប្រទេសចិនកាលពីឆ្នាំ ២០២២ ទៅក្នុងក្រុមរថភ្លើងល្បឿនលឿនផ្លូវរត់បៃតង ដែលជាការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។

       លោក Muhammad Shahbaz Sharif នាយករដ្ឋមន្ត្រីប៉ាគីស្ថានបានចូលរួមពិធីនេះព្រមទាំងថ្លែងសុន្ទរកថាដោយលើកឡើងថា ប្រទេសចិនបាននាំចេញរថភ្លើងដឹកអ្នកដំណើរដ៏ជឿនលឿនដែលមានមុខងារៗថ្មីជាច្រើនចំពោះប៉ាគីស្ថាន។ ក្រោយពីដាក់ឱ្យប្រើប្រាស់ រថភ្លើងដឹកអ្នកដំណើរទាំងនេះនឹងលើកកម្ពស់សមត្ថភាពដឹកជញ្ជូននៃផ្លូវដែកប៉ាគីស្ថាន ធ្វើឱ្យអ្នកដំណើរអាចធ្វើដំណើរប្របកដោយផាសុខភាពនិងឆាប់រហ័ស ក៏ដូចជាមានអំណោយផលដល់ការទាក់ទាញអ្នកដំណើរកាន់តែច្រើនឱ្យធ្វើដំណើរតាមរថភ្លើងផងដែរ។

       ដោយឡែក រដ្ឋមន្ត្រីផ្លូវដែកប៉ាគីស្ថានបានថ្លែងអំណរគុណចំពោះភាគីចិនដែលបានជួយប៉ាគីស្ថានរៀបចំឡើងវិញនូវសេវាកម្មរថភ្លើងល្បឿនលឿនផ្លូវរត់បៃតងដែលបានឈប់ដំណើរការដោយសារគ្រោះទឹកជំនន់បំផ្លាញផ្លូវដែកកាលពីមុន។

       សូមបញ្ជាក់ថា នាខែវិច្ឆិកាឆ្នាំ២០២២ រថភ្លើងដឹកអ្នកដំណើរចំនួន ៤៦ គ្រឿងលើកដំបូងក្នុងចំណោមរថភ្លើងដឹកអ្នកដំណើរចំនួន ២៣០ គ្រឿងនិងគ្រឿងបន្លាស់ដែលក្រុមហ៊ុនយានយន្ត Tangshan លីមីធីតនៃក្រុមហ៊ុនយានយន្តចិនដែលនាំចេញទៅកាន់ប៉ាគីស្ថានបានត្រូវដឹកជញ្ជូនទៅដល់ប៉ាគីស្ថាន៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស