ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អនុប្រធាននៃគណៈកម្មាធិការកីឡាអូឡាំពិករុស្ស៊ីបានថ្លែងថា៖ បើនិយាយចំពោះប្រទេសរុស្ស៊ី ការដែលអត្តពលិករុស្ស៊ីមានសង្ឃឹមអាចវិលត្រឡប់មកឆាកប្រកួតកីឡាអន្តរជាតិវិញ គឺមានសារៈសំខាន់ណាស់
2023-01-27 15:07:57cri
Share with:

   ទាក់ទិននឹងរឿងដែលអត្តពលិករុស្ស៊ីមានសង្ឃឹមអាចវិលត្រឡប់មកឆាកប្រកួតកីឡាអន្តរជាតិវិញក្នុងនាមជាអត្តពលិកអព្យាក្រឹត   ថ្ងៃទី២៦ខែមករា    លោកIgorLevitinអនុប្រធាននៃគណៈ កម្មាធិការកីឡាអូឡាំពិករុស្ស៊ីបានថ្លែងថា   បើនិយាយចំពោះរុស្ស៊ី នេះមានសារៈសំខាន់ណាស់

      ថ្ងៃទី២៥ខែមករា    គណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិបានបើកធ្វើកិច្ចប្រជុំនៃគណៈកម្មាធិការប្រតិបត្តិ ដោយបានចេញសេចក្តីថ្លែងការណ៍ថា  ក្រោមលក្ខខណ្ឌយ៉ាងតឹងរ៉ឹង នឹងស្វែងរកមធ្យោបាយ   ដើម្បីអនុញ្ញាតឱ្យអត្តពលិករុស្ស៊ីនិងបេឡារុស្សវិលត្រឡប់មកឆាកអន្តរជាតិវិញក្នុងនាមជាអត្តពលិកអព្យាក្រឹត  ។  នេះគឺមានន័យថា នៅក្នុងការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤  អត្តពលិកប្រទេសទាំង២នេះដែលសមស្របនឹងលក្ខខណ្ឌ នឹងមានលទ្ធភាពខ្ពស់អាចចូលរួមក្នុងការប្រកួត។

       លោកLevitinបានថ្លែងថា  ខ្ញុំជឿជាក់ថា  នេះគឺជាភាពជោគជ័យម្យ៉ាងរួចហើយ។  ការដែលអត្តពលិករបស់ពួកយើងត្រូវអនុញ្ញាតិឱ្យចូលរួមក្នុងការប្រកួតកីឡាអូឡាំពិកនិងការប្រកួតកីឡាអន្តរជាតិ  វាមានសារៈសំខាន់ណាស់ចំពោះពួកយើង

អ្នកបកប្រែ:冯辉
ប្លុកពិសេស