ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ឥស្សរជននៃប្រទេសជាច្រើននៅអាមេរិកឡាទីនវាយតម្លៃខ្ពស់ចំពោះសុន្ទរកថាតាមប្រព័ន្ធវីដេអូរបស់លោក Xi Jinping ប្រធានរដ្ឋចិនដែលបានថ្លែងក្នុងកិច្ចប្រជុំកំពូលលើកទី ៧ នៃសហគមន៍រួមនៃប្រទេសអាមេរិកឡាទីននិងតំបន់ការ៉ាប៊ីន
2023-01-27 14:40:07cri
Share with:

    កាលពីថ្ងៃទី ២៤ ខែមករា កិច្ចប្រជុំកំពូលលើកទី ៧ នៃសហគមន៍រួមនៃប្រទេសអាមេរិកឡាទីននិងតំបន់ការ៉ាប៊ីនបានបើកធ្វើនៅទីក្រុង Buenos Airesរដ្ឋធានីនៃប្រទេសអាហ្សង់ទីន ។ តបតាមការអញ្ជើញរបស់លោក Alberto Fernández ប្រធានាធិបតីអាហ្សង់ទីនដែលជាប្រធានផ្លាស់វេននៃសហគមន៍រួមនៃប្រទេសអាមេរិកឡាទីននិងតំបន់ការ៉ាប៊ីន លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូក្នុងកិច្ចប្រជុំកំពូលលើកនេះ ។

    សុន្ទរកថាតាមវីដេអូរបស់លោកប្រធានរដ្ឋចិន Xi Jinping ទទួលបានការវាយតម្លៃខ្ពស់ពីសំណាក់ឥស្សរជនដែលមកពីគ្រប់មជ្ឈដ្ឋាននៃប្រទេសអាមេរិកឡាទីន ។ ពួកគេសម្គាល់ឃើញថា សុន្ទរកថារបស់លោកប្រធានរដ្ឋចិន Xi Jinping បានបង្ហាញថា ប្រទេសចិនយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយសហគមន៍រួមនៃប្រទេសអាមេរិកឡាទីននិងតំបន់ការ៉ាប៊ីន ចាត់ទុកសហគមន៍រួមនៃប្រទេសអាមេរិកឡាទីននិងតំបន់ការ៉ាប៊ីនជាដៃគូដ៏សំខាន់ក្នុងការពង្រឹងសាមគ្គីភាពនៃប្រទេសកំពុងអភិវឌ្ឍន៍និងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសកំពុងអភិវឌ្ឍន៍ ក៏ដូចជាបំពេញបន្ថែមនូវកម្លាំងចលករថ្មីសម្រាប់ចាប់ដៃគ្នាបង្កើតសហគមន៍រួមវាសនារវាងប្រទេសអាមេរិកឡាទីននិងប្រទេសចិនព្រមនិងរួមគ្នាបង្កើតអនាគតកាន់តែល្អបវរ ។

    ប្រធានវិទ្យាស្ថានច្បាប់អន្តរជាតិនិងទំនាក់ទំនងអន្តរជាតិនៃប្រទេសប៉េរូបានលើកឡើងថា សុន្ទរកថារបស់លោកប្រធានរដ្ឋចិន Xi Jinping បានបញ្ចេញសញ្ញាយ៉ាងខ្លាំងដែលមានឆន្ទៈជំរុញការអភិវឌ្ឍរួមនិងបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសអាមេរិកឡាទីននិងតំបន់ការ៉ាប៊ីន ក៏ដូចជាផ្តល់កាលានុវត្តភាពសំខាន់សម្រាប់បណ្តាប្រទេសនានាក្នុងតំបន់ក្នុងការង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិននិងជំរុញការអភិវឌ្ឍនិងវិបុលភាព ។ "ទស្សនទានដ៏ល្អបវរស្តីពីការបន្តគាំទ្រនិងជួយគ្នាទៅវិញទៅមកនិងពួតដៃគ្នាបង្កើតសហគមន៍រួមវាសនារវាងចិននិងប្រទេសអាមេរិកឡាទីនដែលលើកឡើងដោយប្រទេសចិន គឺសមស្របទាំងស្រុងនូវផលប្រយោជន៍និងក្តីរំពឹងទុករបស់បណ្តាប្រទេសនានានៅអាមេរិកឡាទីន" ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស