ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សហភាពអឺរ៉ុបអះអាងថា ត្រូវធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសសញ្ជាតិដើមនៃជនអន្តោប្រវេសន៍ដើម្បីទប់ទល់នឹងបញ្ហាប្រឈមខាងអន្តោប្រវេសន៍
2023-01-27 15:01:22cri
Share with:

កិច្ចប្រជុំក្រៅផ្លូវការនៃដ្ឋមន្ត្រីយុត្តិធម៌និងមហាផ្ទៃរបស់សហភាពអឺរ៉ុបបានបើកធ្វើនៅក្រុងស្តុកខុល រដ្ឋធានីប្រទេសស៊ុយអែតកាលពីថ្ងៃទី២៦ខែមករា ។ រដ្ឋមន្ត្រីដែលចូលរួមកិច្ចប្រជុំលើកនេះថ្លែងថា បច្ចុប្បន្ននេះ ស្ថានការណ៍អន្តោប្រវេសន៍នៃសហភាពអឺរ៉ុបមានភាពតានតឹងណាស់ ដូច្នេះ ត្រូវបង្កើនការគ្រប់គ្រងព្រំដែនផ្ទៃខាងក្រៅសហភាពអឺរ៉ុប បង្កើនកម្លាំងបញ្ជូនត្រឡប់ទៅវិញនិងបង្ការជនអន្តោប្រវេសន៍មិនប្រក្រតី ។

ស៊ុយអែតដែលជាប្រទេសតាមវេននៃសហភាពអឺរ៉ុបបានចេញផ្សាយសេចក្តីថ្លែងការណ៍នៃកិច្ចប្រជុំថា ការលំបាកក្នុងការបញ្ជូនពលរដ្ឋរបស់ប្រទេសទីបីដែលគ្មានសិទ្ធិស្នាក់នៅសហភាពអឺរ៉ុបឱ្យត្រឡប់ទៅវិញជាបញ្ហាប្រឈមដ៏ធំរបស់រដ្ឋសមាជិកជាច្រើន ។ រដ្ឋមន្ត្រីដែលចូលរួមកិច្ចប្រជុំបានឯកភាពគ្នាថា ចាំបាច់ត្រូវធ្វើកិច្ចសហប្រតិបត្តិការដែលកាន់តែមានប្រសិទ្ធភាពជាមួយប្រទេសសញ្ជាតិដើមរបស់ជនអន្តោប្រវេសន៍ ព្រមទាំងចងចំណងជាទំនាក់ទំនងភាពជាដៃគូខាងវិស័យជនអន្តោប្រវេសន៍ដោយគ្រប់ជ្រុងជ្រោយនិងឈានដល់កិច្ចព្រមព្រៀងស្តីពីការទទួលជនអន្តោប្រវេសន៍ជាថ្មីឡើងវិញប្រកបដោយប្រសិទ្ធភាពជាមួយប្រទេសទាំងនេះ ដើម្បីបង្ការជនអន្តោប្រវេសន៍មិនប្រក្រតីនិងលើកកម្ពស់អត្រាបញ្ជូនត្រឡប់ទៅវិញ ។

សេចក្តីថ្លែងការណ៍បានឱ្យដឹងថា សហភាពអឺរ៉ុបគួរតែចាត់វិធានការលើកទឹកចិត្តនិងដាក់កំហិតយ៉ាងសកម្មក្នុងពេលដំណាលគ្នា ហើយប្រើប្រាស់គោលនយោបាយក្នុងវិស័យពាក់ព័ន្ធ ដូចជាគោលនយោបាយធ្វើទិដ្ឋការ អភិវឌ្ឍកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងខាងពាណិជ្ជកម្មនិងការទូតជាដើម ដើម្បីកែលម្អស្ថានការណ៍ជនអន្តោប្រវេសន៍ ។ រដ្ឋសមាជិកនៃសហភាពអឺរ៉ុបគាំទ្រការអនុវត្តវិធានការដាក់កំហិតខាងការផ្តល់ទិដ្ឋការចំពោះប្រទេសសញ្ជាតិដើមដែលមិនសហការក្នុងការបញ្ជូនត្រឡប់ទៅវិញ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស