ថ្ងៃទី២៦ខែមករា លោកZhangJunតំណាងប្រទេសចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានថ្លែងសុន្ទរកថាអំពីបញ្ហាកសាងសន្តិភាពនៅក្នុងកិច្ចប្រជុំជជែកដេញដោលជាសាធារណៈនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយសង្កត់ធ្ងន់ថា ការងារកសាងសន្តិភាពគួរតែប្រកាន់ខ្ជាប់នូវការតម្កល់ទុកការអភិវឌ្ឍជាអាទិភាព។
លោកZhangJunបានថ្លែងថា ការកសាងសន្តិភាពគឺជាចំណែកដ៏សំខាន់នៃការសម្រេចបាននូវសន្តិភាពយូរអង្វែង ហើយក្រោមស្ថានភាពនាពេលបច្ចុប្បន្ន វាកាន់តែមានសារៈសំខាន់ថែមទៀត ។ លោកបានថ្លែងថា ការកសាងសន្តិភាពគួរតែប្រកាន់ខ្ជាប់នូវការតម្កល់ទុកការអភិវឌ្ឍជាអាទិភាព ផ្តោតសំខាន់លើវិស័យ ដូចជាការលុបបំបាត់ភាពក្រីក្រ ធានាជីវភាពរស់នៅរបស់ប្រជាជន ផ្សាយទូលាយការអប់រំជាទូទៅ និងសុខាភិបាលសាធារណៈជាដើម ព្រមទាំងគាំទ្រការធ្វើឧស្សាហូបនីយកម្ម និងការធ្វើទំនើបកម្មខាងកសិកម្មនិងហេដ្ឋារចនាសម្ព័ន្ធ។ប្រទេសអភិវឌ្ឍន៍ត្រូវអនុវត្តយ៉ាងប្រាកដប្រជានូវពាក្យសន្យាដែលខ្លួនបានធ្វើលើវិស័យជំនួយអភិវឌ្ឍន៍ផ្លូវការ និងហិរញ្ញប្បទានខាងអាកាសធាតុ ដើម្បីសងបំណុលក្នុងប្រវត្តិសាស្ត្រវិញ។ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិគួរតែរ៉ាប់រងទំនួលខុសត្រូវរបស់ខ្លួន ចូលរួមយ៉ាងស៊ីជម្រៅក្នុងការងារកសាងសន្តិភាព និងបង្កើតជាកម្លាំងរួម ។
លោកZhangJunបានថ្លែងថា ភាគីចិននឹងបន្តគាំទ្របុព្វហេតុកសាងសន្តិភាពដោយសកម្មភាពជាក់ស្តែង ដើម្បីរួមចំណែកដល់ការសម្រេចបាននូវសន្តិភាពយូរអង្វែង៕