ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Kong Xuanyou ឯកអគ្គរដ្ឋទូតចិនប្រចាំនៅជប៉ុនចូលរួមកិច្ចប្រជុំសន្ទនា ដើម្បីធ្វើការផ្លាស់ប្តូរជាមួយមជ្ឈដ្ឋានសេដ្ឋកិច្ចនៃតំបន់Shikoku របស់ជប៉ុន
2023-01-27 14:08:23cri
Share with:

      ថ្ងៃទី២៥ ខែមករា ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅខេត្តKagawa-kenរបស់ជប៉ុន លោក Kong Xuanyou ឯកអគ្គរដ្ឋទូតចិនប្រចាំនៅជប៉ុនបានធ្វើកិច្ចប្រជុំសន្ទនាជាមួយសហភាពសហព័ន្ធសេដ្ឋកិច្ចនៃតំបន់Shikoku របស់ជប៉ុន ក្នុងន័យធ្វើការផ្លាស់ប្តូរអំពីទំនាក់ទំនងរវាងចិននិងជប៉ុន និងកិច្ចសហប្រតិបតិ្តការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាដើម ។

      ថ្លែងក្នុងកិច្ចប្រជុំ លោក Kong Xuanyou បានលើកឡើងថា ចិននិងជប៉ុនជាប្រទេសជិតខាងនិងដៃគូសហប្រតិបត្តិការដ៏សំខាន់រវាងគ្នានិងគ្នា ។ នៅឆ្នាំមុន ភាគីទាំងពីរបានរួមគ្នារំលឹកខួបទី៥០នៃការស្តារទំនាក់ទំនងទ្វេភាគីឱ្យមានប្រក្រតីភាពឡើងវិញ ក៏ដូចជាជំរុញឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមានស្ថិរភាពនិងមានការកែលម្អ ។ អ្នកដឹកនាំនៃប្រទេសទាំងពីរបានឈានដល់មតិឯកភាពរួមដ៏សំខាន់អំពីការបង្កើតទំនាក់ទំនងទ្វេភាគីដែលសមស្របនឹងតម្រូវការក្នុងយុគសម័យថ្មី និងប្រកបដោយលក្ខណៈស្ថាបនានិងស្ថិរភាព ភាគីទាំងពីរគួរតែបន្តចាត់ទុកខួបទី៤៥នៃការចុះហត្ថលេខាលើ«អនុសញ្ញាសន្តិភាពនិងមេត្រីភាពរវាងចិននិងជប៉ុន»ជាកាលានុវត្តភាព ចាត់ទុកមតិឯកភាពរួមដ៏សំខាន់របស់អ្នកដឹកនាំនៃប្រទេសទាំងពីរជាការណែនាំ ធ្វើឱ្យការផ្លាស់ប្តូរនិងកិច្ចសហប្រតិបតិ្តការមានភាពកាន់តែស៊ីជម្រៅ ដើម្បីជំរុញឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពល្អប្រសើរជាបន្តបន្ទាប់ ។ ជាពិសេស សេដ្ឋកិច្ចចិននិងជប៉ុនមានឧត្តមភាពរៀងៗខ្លួនដែលអាចបំពេញបន្ថែមគ្នា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ទំហំពាណិជ្ជកម្មទ្វេភាគីបានរក្សាកម្រិតខ្ពស់ ដែលបានបង្ហាញឱ្យឃើញនូវភាពធន់និងសក្តានុពលយ៉ាងខ្លាំង ។ រំពឹងទុកថា មជ្ឈដ្ឋានសេដ្ឋកិច្ចជប៉ុន ក្នុងនោះបូករួមទាំងតំបន់Shikokuផងដែរ អាចក្តាប់ជាប់ឱកាសអភិវឌ្ឍន៍ថ្មីរបស់ប្រទេសចិន ជំរុញឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើកកម្ពស់គុណភាពនិងកម្រិតថ្នាក់ដោយគ្រប់ជ្រុងជ្រោយក្នុងវិស័យកាន់តែទូលំទូលាយនិងស្រទាប់ថ្នាក់កាន់តែច្រើន ដើម្បីសម្រេចបាននូវកិច្ចសហប្រតិបតិ្តការឈ្នះ-ឈ្នះដែលមានកម្រិតកាន់តែខ្ពស់ ៕

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស