ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#កម្លាំងរបស់ប្រទេសចិនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រឿងរ៉ាវដ៏រំភើបចិត្ត
2023-01-26 15:09:27cri
Share with:

      ភពផែនដីរបស់មនុស្សយើង ជាភពមានជីវិតតែមួយគត់ដែលយើងបានយល់ដឹងនាពេលបច្ចុប្បន្ននេះ ។

      ផែនដីដ៏ស្រស់ស្អាតនេះ មិនមែនមានតែមនុស្សយើងទេ ហើយក៏មានរបស់ដែលយើងមើលមិនឃើញដែរ វាអាចចម្លងឥតឈប់ឈរ ការបម្លែងខ្លួនជាសភាវគតិរបស់វា ។

      នៅចុងឆ្នាំ២០១៩ វីរុសកូវីដ១៩បានរីករាលដាលនៅទូទាំងពិភពលោក រហូតដល់បច្ចុប្បន្ននេះ បានបម្លែងខ្លួនជិត១ពាន់លើក ហើយគិតរហូតដល់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ នៅពិភពលោកទាំងមូល បានរកឃើញករណីជំងឺកូវីដ១៩សរុបចំនួន៦៦៤លាននាក់ ករណីស្លាប់សរុប៦លាន៧សែននាក់ ។

      ប្រឈមនឹងគ្រោះមហន្តរាយលើកនេះ ប្រទេសចិនបានឆ្លើយតបដ៏មានប្រសិទ្ធភាពចំពោះការវាយប្រហារពីជំងឺកូវីដ១៩ចំនួន៥លើក ដោយបានអនុវត្តវិធានការបង្ការនិងគ្រប់គ្រងជំងឺឆ្លងប្រកបដោយវិទ្យាសាស្ត្រនិងចំគោលដៅ បានដោះស្រាយដោយប្រសិទ្ធភាពនូវការរាតត្បាតជំងឺកូវីដ១៩ជាចង្កោមក្នុងប្រទេសចំនួនជាង១០០លើក ហើយបានចៀសវាងដោយជោគជ័យនូវការរីករាលដាលនៃវីរុសដើម និងវីរុសបម្លែងថ្មី ប្រភេទ ដែលតាដែលនឹងបង្ករោគសញ្ញាធ្ងន់ ដូច្នេះបានកាត់បន្ថយករណីឈឺធ្ងន់និងករណីស្លាប់យ៉ាងច្រើន ។ ក្នុងរយៈពេលបីឆ្នាំកន្លងមក ក្នុងដំណើរដែលប្រជាជនចិនចំនួន១ពាន់៤រយលាននាក់រួមសាមគ្គីគ្នាប្រយុទ្ធប្រឆាំងជាមួយជំងឺឆ្លង បានកើតមានរឿងរ៉ាវគួរឱ្យរំភើបចិត្តជាច្រើន ៕



អ្នកបកប្រែ:郭翔青
ប្លុកពិសេស