ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ៊ីរ៉ង់ប្រកាសពីការដាក់ទណ្ឌកម្មទៅលើបុគ្គលនិងអង្គភាពមួយចំនួនរបស់សហភាពអឺរ៉ុបនិងអង់គ្លេស
2023-01-26 14:21:28cri
Share with:

    នៅថ្ងៃទី ២៥ ខែមករា ក្រសួងការបរទេសអ៊ីរ៉ង់បានប្រកាសថា នឹងចាត់វិធានការដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៣០ រូបនិងអង្គភាពចំនួន ៤ របស់សហភាពអឺរ៉ុបនិងអង់គ្លេស ។

    តាមការផ្សាយដំណឹងនៃវេបសាយក្រសួងការបរទេសអ៊ីរ៉ង់បានឱ្យដឹងថា ភាគីអ៊ីរ៉ង់បានអនុវត្តការដាក់ទណ្ឌកម្មលើបុគ្គលមួយចំនួនដែលបូករួមទាំងលោក KÖSTER Dietmar សមាជិកសភាអឺរ៉ុប លោក Richard Dearlove អតីតប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អង់គ្លេស(ហៅកាត់ MI6 )ជាដើមព្រមនិងអង្គភាពមួយចំនួនដូចជា European Friends of Israel (EFI)ជាដើម ។ ភាគីអ៊ីរ៉ង់បានបញ្ជាក់ថា បុគ្គល និងអង្គភាពទាំងនេះបាននិងកំពុងផ្តល់ការគាំទ្រដល់ភេរវកម្មនិយមនិងអង្គការភេរវកម្ម ញុះញង់និងបំផុសសកម្មភាពភេរវកម្មដែលសំដៅចំពោះប្រជាជនអ៊ីរ៉ង់ ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់អ៊ីរ៉ង់ ក៏ដូចជាផ្សព្វផ្សាយព័ត៌មានក្លែងក្លាយអំពីអ៊ីរ៉ង់និងចូលរួមការបង្កើនការដាក់ទណ្ឌកម្មទៅលើប្រជាជនអ៊ីរ៉ង់ជាដើម ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស