ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រឿងរ៉ាវរបស់លោក Xi Jinping ក្នុងពេលចូលឆ្នាំថ្មីចិន ៖ ជាប់រវល់បម្រើការងារ
2023-01-26 13:01:43cri
Share with:

      បុណ្យចូលឆ្នាំថ្មីចិនជាខណៈពេលដ៏សំខាន់និងល្អបវររបស់ប្រជាជនចិនដើម្បីជួបជុំគ្នា លាឆ្នាំចាស់និងទទួលឆ្នាំថ្មី។

        សម្រាប់លោក Xi Jinping អំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន លោកតែងតែជាប់រវល់នឹងការងារ។ លោកធ្លាប់រំលឹកថា កាលខ្ញុំធ្វើជាមន្ត្រីមូលដ្ឋាន   រាល់ពេលសម្រាកថ្ងៃបុណ្យទាន ខ្ញុំសុទ្ធតែប្រចាំការនៅការិយាល័យ ព្រោះខ្លាចកើតហេតុការណ៍អ្វី។ អ្នកទទួលខុសត្រូវនៃអង្គភាពនិងការិយាល័យជាច្រើនពេលថ្ងៃបុណ្យទានគឺឈប់សម្រាកតែម្តងហើយទៅលម្ហែកាយនៅទីឆ្ងាយ ។ ទៅលេងកន្លែងឆ្ងាយតើម៉េចទុកចិត្តបាន? បើស្រាប់តែកើតហេតុការណ៍ណាមួយតើត្រូវដោះស្រាយយ៉ាងម៉េច ? -- លោកបានផ្តាំផ្ញើមន្ត្រីកម្មាភិបាលបក្សកុម្មុយនីស្តចិនថា  "ត្រូវប្រកាន់ខ្ជាប់ទំនួលខុសត្រូវដ៏ខ្លាំង"។

     ដោយសារជាប់រវល់នឹងការងារ នាបុណ្យចូលឆ្នាំថ្មីចិនឆ្នាំ២០០១  លោក Xi Jinping  ដែលកាលនោះជាអភិបាលខេត្តហុកគៀនមិនបានត្រឡប់ទៅផ្ទះជួបជុំជាមួយលោកឪពុកនិងអ្នកម្តាយទេ។ កាលនោះលោកកំពុងចុះត្រួតពិនិត្យការងារតាមតំបន់មូលដ្ឋានហើយបានឆ្លៀតពេលទំនេរនិយាយទូរស័ព្ទជាមួយអ្នកម្តាយបានតែមួយលើក។  ពេលឮថាកូនប្រុសមិនអាចត្រឡប់មកផ្ទះចូលឆ្នាំបាន អ្នកម្តាយរបស់លោកគ្មានការសោកស្តាយអ្វីទេ បែរជាផ្តាំថា៖ “កូនជាប់រវល់នឹងការងារជាច្រើន  ម៉ែយល់ហើយសប្បាយចិត្តណាស់ ។ ឱ្យតែកូនធ្វើការងារឱ្យល្អ  គឺជាទឹកចិត្តកតញ្ញូដ៏ធំបំផុតសម្រាប់ពុកម៉ែ។ នេះគឺជាការទទួលខុសត្រូវចំពោះក្រុមគ្រួសារផង ចំពោះខ្លួនឯងផង។”

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស