ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សកម្មភាព “អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនដោយសប្បាយរីករាយ” បានរៀបចំធ្វើនៅប្រទេសជាច្រើនដែលបានបង្ហាញនូវការជូនពរឆ្នាំថ្មីដ៏ល្អបវរជូនចំពោះប្រជាជននៃបណ្តាប្រទេសនានា
2023-01-26 14:00:03cri
Share with:

          ខណៈពេលបុណ្យចូលឆ្នាំថោះតាមចន្ទគតិចិនចូលមកដល់ សកម្មភាពមួយចំនួនស្តីពីការ“អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនដោយសប្បាយរីករាយ” បានរៀបចំធ្វើនៅប្រទេសជាច្រើន ដូចជាអេស្ប៉ាញ ស៊ែប៊ី ហុងគ្រី ម៉ិកស៊ិក មីយ៉ាន់ម៉ា និងប្រេស៊ីលជាដើម ។ សកម្មភាពវប្បធម៌អំពីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនដ៏សម្បូរបែប ដូចជាការឡកម៉ុងសាយ ពិព័រណ៍ទំនៀមទម្លាប់ប្រពៃណីចិន និងការក្រងគំនួបចិនជាដើម បានផ្ញើការជូនពរឆ្នាំថ្មីដល់អាណិកជនចិន ជនជាតិចិនសញ្ជាតិបរទេស និងប្រជាជននៃប្រទេសនានា ។ ក្នុងសកម្មភាព “អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន”ដ៏សម្បូរបែប ប្រជាជនចិននិងបណ្តាប្រទេសនានាបានរួមគ្នាឆ្លងបុណ្យចូលឆ្នាំថ្មីចិនដោយសប្បាយរីករាយ ក៏ដូចជាចែករំលែកវប្បធម៌ចិនជាមួយគ្នាផងដែរ៕


អ្នកបកប្រែ:郭翔青
ប្លុកពិសេស