ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

របាយការណ៍នៃអង្គការសហប្រជាជាតិប៉ាន់ប្រមាណថា កំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ ២០២៣ នឹងបង្អង់ល្បឿន
2023-01-26 15:10:20cri
Share with:

    របាយការណ៍ស្តីពី«ស្ថានការណ៍និងការរំពឹងទុកអំពីសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០២៣ »ដែលអង្គការសហប្រជាជាតិបានចេញផ្សាយនៅថ្ងៃទី ២៥ ខែមករាបានប៉ាន់ប្រមាណថា កំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ ២០២៣ នឹងធ្លាក់ចុះពីប្រហែល ៣ ភាគរយនៅឆ្នាំ ២០២២ មកនៅត្រឹម ១,៩ ភាគរយ ។

    របាយការណ៍នេះបានឱ្យដឹងទៀតថា ការបង្អង់ល្បឿននៃកំណើនសេដ្ឋកិច្ចពិភពលោកមិនត្រឹមតែនឹងជះឥទ្ធិពលដល់ប្រទេសអភិវឌ្ឍន៍ប៉ុណ្ណោះទេ ថែមទាំងក៏នឹងប៉ះពាល់ដល់ប្រទេសកំពុងអភិវឌ្ឍន៍ផងដែរ ហើយប្រទេសជាច្រើននឹងប្រឈមនឹងហានិភ័យថមថយចុះផ្នែកសេដ្ឋកិច្ចនៅឆ្នាំ ២០២៣ ។ និន្នាការកំណើនសេដ្ឋកិច្ចនៃសហរដ្ឋអាមេរិក សហភាពអឺរ៉ុបនិងអង្គភាពសេដ្ឋកិច្ចជឿនលឿនផ្សេងទៀតបានថមថយចុះដែលបាននិងកំពុងជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចពិភពលោកតាមរយៈវិធីច្រើនបែបយ៉ាង ។

    របាយការណ៍នេះបានប៉ាន់ប្រមាណថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិននៅឆ្នាំ ២០២៣ នឹងត្រូវកែលម្អ ។ ទន្ទឹមនឹងរដ្ឋាភិបាលចិនកែសម្រួលគោលនយោបាយបង្ការនិងគ្រប់គ្រងជំងឺកូវីដ ១៩ និងចាត់វិធានការសេដ្ឋកិច្ចវិជ្ជមាន កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិននៅឆ្នាំនេះនឹងបង្កើនល្បឿន ហើយតាមការប៉ាន់ប្រមាណ នឹងឡើងដល់ ៤,៨ ភាគរយ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស