ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គំនិតផ្តួចផ្តើមស្តីពីរូបិយវត្ថុរួមនៅទ្វីបអាមេរិកខាងត្បូងបង្ហាញពីឆន្ទៈកាត់បន្ថយការពឹងផ្អែកទៅលើដុល្លារអាមេរិក
2023-01-26 15:00:23cri
Share with:

      ពេលថ្មីៗនេះ   មេដឹកនាំនៃប្រទេសប្រេស៊ីលនិងអាហ្សង់ទីនបានថ្លែងថា  ប្រទេសទាំង២កំពុងសិក្សាស្រាវជ្រាវនិងបំផុសឱ្យចាប់ផ្តើមប្រើប្រាស់រូបិយវត្ថុរួមនៃទ្វីបអាមេរិកខាងត្បូង។  អ្នកជំនាញយល់ឃើញថា  គំនិតផ្តួចផ្តើមស្តីពីការបង្កើតរូបិយវត្ថុរួមនៃទ្វីបអាមេរិកខាងត្បូង  បង្ហាញពីឆន្ទៈរបស់អង្គភាពសេដ្ឋកិច្ចទ្វីបអាមេរិកឡាទីនសំខាន់ៗ ដែលចង់ស្វែងរកការជំរុញការអភិវឌ្ឍនិងរួមបញ្ចូលគ្នានៃសេដ្ឋកិច្ចនិងពាណិជ្ជកម្មក្នុងតំបន់  ជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់  ក៏ដូចជាកាត់បន្ថយការពឹងផ្អែកទៅលើដុល្លារអាមេរិក។

       លោក Lulaប្រធានាធិបតីប្រេស៊ីល បានទៅដល់ប្រទេសអាហ្សង់ទីននៅថ្ងៃទី២២ខែមករា  ដើម្បីចូលរួមកិច្ចប្រជុំកំពូលលើកទី៧នៃសហគមន៍រួមនៃប្រទេសអាមេរិកឡាទីននិងការាប៊ីនដែលបានធ្វើឡើងនៅទីក្រុង Buenos Airesរដ្ឋធានីប្រទេសអាហ្សង់ទីននៅថ្ងៃទី២៤ខែមករា។ លោកLulaបានថ្លែងថា ទំនាក់ទំនងខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងបណ្តាប្រទេសទ្វីបអាមេរិកឡាទីន  គួរតែកាត់បន្ថយការពឹងផ្អែកទៅលើដុល្លារអាមេរិក  ហើយការបង្កើតប្រព័ន្ធរូបិយវត្ថុរួមនៃទ្វីបអាមេរិកខាងត្បូង  គឺ មានភាពប្រាកដប្រជា  និងចាំបាច់ណាស់។

       គំនិតផ្តួចផ្តើមរបស់មេដឹកនាំប្រេស៊ីលនិងអាហ្សង់ទីន  ទទួលបានការឆ្លើយតបពីប្រទេសអាមេរិកឡាទីនដទៃទៀត។  អ្នកវិភាគព្យាករណ៍ថា  រូបិយវត្ថុរួមនៃទ្វីបអាមេរិកខាងត្បូងដែលកំពុងស្ថិតក្នុងការពិគ្រោះពិភាក្សា  នឹងមិនជំនួសរូបិយវត្ថុដែលប្រើប្រាស់ជាទូទៅនៅប្រទេសមួយចំនួន  ដូចជាប្រេស៊ីលនិងអាហ្សង់ទីនជាដើមនោះទេ  ប៉ុន្តែ គ្រាន់តែប្រើប្រាស់ក្នុងការកាត់បន្ថយការទូទាត់ប្រាក់ដុល្លារអាមេរិកប៉ុណ្ណោះ  ដើម្បីជំរុញពាណិជ្ជកម្មនៃទ្វីបអាមេរិកខាងត្បូង៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស