ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិ ៖ អត្តពលិកប្រទេសរុស្ស៊ីនិងបេឡារុស្សអាចចូលរួមក្នុងការប្រកួតកីឡាក្នុងនាមជា"អត្តពលិកអព្យាក្រឹត"
2023-01-26 14:31:00cri
Share with:

 នៅថ្ងៃទី២៥ខែមករា តាមម៉ោងក្នុងតំបន់  គណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិបានបើកធ្វើកិច្ចប្រជុំនៃគណៈកម្មាធិការប្រតិបត្តិ បន្ទាប់ពីកិច្ចប្រជុំ  បានប្រកាសថា  នឹងបន្តដាក់ទណ្ឌកម្ម លើរុស្ស៊ីនិងបេឡារុស្សតទៅទៀត។ អត្តពលិករុស្ស៊ីនិងបេឡារុស្សអាចចូលរួមក្នុងការប្រកួតកីឡាក្នុងនាមជា"អត្តពលិកអព្យាក្រឹត"  ប៉ុន្តែមិនអាចតំណាងឱ្យប្រទេសរបស់ខ្លួនឬអង្គការដទៃទៀតណាមួយនៃប្រទេសរបស់ខ្លួនបានទេ  ក្នុងពេលជាមួយគ្នានេះក៏ត្រូវគោរពទាំងស្រុងនូវធម្មនុញ្ញកីឡាអូឡាំពិកផងដែរ។

      ក្រៅពីនេះ  យោងតាមសំណើរបស់ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី  អត្តពលិករុស្ស៊ីនិងបេឡារុស្សដែលសមស្របនឹងលក្ខខណ្ឌ  អាចចូលរួមក្នុងការប្រកួតកីឡានៅអាស៊ី  ។គណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិបានស្វាគមន៍ចំពោះសំណើនេះ៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស