ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ជប៉ុនបានរងអាកាសធាតុរងាខ្លាំងបំផុតនៃរដូវរងានេះ គមនាគមន៍និងការធ្វើចរាចរណ៍ទំនិញត្រូវរាំងស្ទះយ៉ាងធ្ងន់ធ្ងរ
2023-01-25 14:41:36cri
Share with:

          ពីថ្ងៃទី២៤ ដល់ថ្ងៃទី ២៥ ខែមករា  ប្រទេសជប៉ុនបានរងការវាយប្រហារដោយអាកាសធាតុរងាខ្លាំងក្នុងរដូវរងានេះ  បានបណ្តាលឱ្យតំបន់ជាច្រើនធ្លាក់ព្រិលធំនិងខ្យល់ខ្លាំង។

        ដោយរងឥទ្ធិពលពីអាកាសធាតុអាក្រក់ជ្រុល ជើងយន្តហោះរាប់រយនៃក្រុមហ៊ុនអកាសចរណ៍ Japan Airlines និងក្រុមហ៊ុនអកាសចរណ៍ All Nippon Airwaysជាដើមបានផ្អាកការហោះហើរ។ ក្រៅពីនេះ ផ្លូវថ្នល់ច្រើនកន្លែងក៏ស្ទះចរាចរណ៍ដែរ គ្រោះថ្នាក់ចរាចរណ៍កើតឡើងជាច្រើន បានបណ្តាលឱ្យមនុស្សច្រើននាក់ស្លាប់និងរងរបួស  ព្រមពេលជាមួយគ្នានេះ ផ្លូវល្បឿនលឿនជាច្រើនពីតំបន់ឦសានទៅតំបន់  Kyushu  ជប៉ុនក៏ត្រូវបិទជាបណ្តោះអាសន្នផងដែរ។ ចំណែកខ្សែរថភ្លើងធម្មតាជាច្រើនខ្សែបានកើតមានបញ្ហា រថភ្លើងមួយចំនួនបានផ្អាកដំណើរការនៅពាក់កណ្ដាលផ្លូវ បានបណ្តាលឱ្យអ្នកដំណើរជាប់ក្នុងកាប៊ីនលើសពី ៧ ម៉ោង។  រោងចក្រផលិតរថយន្តរបស់ក្រុមហ៊ុន Toyota និងក្រុមហ៊ុនNissan ដែលស្ថិតក្នុងតំបន់ Kyushu ត្រូវផ្អាកការផលិតជាបណ្តោះអាសន្ន។  ក្រៅពីនេះ ការកកស្ទះចរាចរណ៍ដោយសារព្រិលធំក៏បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការដឹកជញ្ជូនទំនិញនៅតំបន់នានារបស់ជប៉ុនផងដែរ៕

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស