ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋមន្ត្រីការបរទេសហ្វាំងឡង់៖ហ្វាំងឡង់ប្រហែលនឹងគិតពិចារណាជាថ្មីឡើងវិញថា តើត្រូវចូលជាសមាជិកនៃអង្គការណាតូក្នុងពេលតែមួយជាមួយស៊ុយអែតដែរឬទេ
2023-01-25 14:46:56cri
Share with:

    នៅថ្ងៃទី ២៤ ខែមករា លោក Haavisto រដ្ឋមន្ត្រីការបរទេសហ្វាំងឡង់បានថ្លែងថា ប្រសិនបើការស្នើសុំរបស់ស៊ុយអែតស្តីពីការចូលជាសមាជិកនៃអង្គការណាតូត្រូវបានពន្យារពេលកាន់តែយូរ នោះប្រទេសហ្វាំងឡង់ប្រហែលនឹងគិតពិចារណាជាថ្មីឡើងវិញដោយខានពុំបាននូវរឿងដែលចូលជាសមាជិកនៃអង្គការណាតូក្នុងពេលតែមួយជាមួយស៊ុយអែតឬទេ ។

    តាមការផ្សាយដំណឹងនៃក្រុមហ៊ុនវិទ្យុផ្សាយសំឡេងហ្វាំងឡង់បានឱ្យដឹងថា លោក Haavisto បានប្រាប់ទៅកាន់ប្រព័ន្ធសារព័ត៌មាននាថ្ងៃដដែលនោះថា ការស្នើសុំរួមរបស់ហ្វាំងឡង់និងស៊ុយអែតស្តីពីការចូលជាសមាជិកនៃអង្គការណាតូត្រូវបានពន្យារពេលដោយសារសកម្មភាពតវ៉ាដែលបានកើតឡើងនៅប្រទេសស៊ុយអែតនាពេលថ្មីៗកន្លងទៅនេះ ។ ប្រសិនបើការស្នើសុំរបស់ស៊ុយអែតមិនអាចទទួលបានការវិវឌ្ឍក្នុងរយៈពេលយូរនោះទេ នោះ ហ្វាំងឡង់ចាំបាច់ត្រូវវាយតម្លៃចំពោះសភាពការណ៍ជាថ្មីឡើងវិញ ។ ប៉ុន្តែ លោកបានសង្កត់ធ្ងន់ថា ដោយគិតពិចារណាពីផលប្រយោជន៍ផ្នែកសន្តិសុខជាតិរបស់ប្រទេសទាំងពីរ ការដែលរួមគ្នាចូលជាសមាជិកនៃអង្គការណាតូក្នុងពេលតែមួយជាមួយស៊ុយអែតនៅតែជាជម្រើសចម្បងរបស់ប្រទេសហ្វាំងឡង់ដដែល ។

    តាមការផ្សាយដំណឹងឱ្យដឹងថា លោក Recep Tayyip Erdogan ប្រធានាធិបតីតួកគីបានលើកឡើងកាលពីថ្ងៃទី ២៣ ខែមករាថា បន្ទាប់ពីកើតមានសកម្មភាពបាតុកម្មនៅក្បែរស្ថានទូតតួកគីប្រចាំនៅប្រទេសស៊ុយអែតនៅចុងសប្តាហ៍មុន ប្រទេសស៊ុយអែតមិនគួររំពឹងទុកថា តួកគីនឹងផ្តល់ការគាំទ្រដល់ស៊ុយអែតដើម្បីចូលជាសមាជិកនៃអង្គការណាតូនោះឡើយ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស