ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Chris Hipkins ធ្វើសច្ចាប្រណិធានឡើងកាន់មុខតំណែងជានាយករដ្ឋមន្ត្រីនៃប្រទេសនូវែលសេឡង់
2023-01-25 13:45:40cri
Share with:

      ថ្ងៃទី២៥ ខែមករា លោក Chris Hipkins ប្រធានគណបក្សការងារដែលជាបក្សកាន់អំណាចនៃប្រទេសនូវែលសេឡង់ បានធ្វើសច្ចាប្រណិធានឡើងកាន់មុខតំណែងជានាយករដ្ឋមន្ត្រីនៃប្រទេសនូវែលសេឡង់ នៅអគាររដ្ឋសភានូវែលសេឡង់ ។

      លោក Chris Hipkins បានថ្លែងថា នឹងបង្កើតសមាសភាពគណៈរដ្ឋមន្ត្រីជាថ្មីឡើងវិញនៅសប្តាហ៍ក្រោយ ។ តាមការផ្សាយដំណឹងបានឱ្យដឹងថា លោក Chris Hipkins នឹងរ៉ាប់រងតំណែងជារដ្ឋមន្រ្តីក្រសួងសន្តិសុខជាតិនិងស៊ើបការណ៍ទៀតផង ។

      នៅថ្ងៃដដែល លោក Chris Hipkins បានថ្លែងទៅកាន់ប្រព័ន្ធសារព័ត៌មានថា ដំណោះស្រាយបញ្ហាអតិផរណាខ្ពស់ជាភារកិច្ចចម្បងរបស់លោក ។ តាមទិន្នន័យដែលរដ្ឋបាលជាតិស្ថិតិនៃប្រទេសនូវែលសេឡង់បានប្រកាសបង្ហាញឱ្យឃើញថា នៅឆ្នាំ២០២២ សន្ទស្សន៍ថ្លៃអ្នកប្រើប្រាស់ទូទាំងប្រទេសនូវែលសេឡង់ បានកើនឡើង៧,២ភាគរយ អតិផរណាខ្ពស់ បានក្លាយជាបញ្ហាក្នុងស្រុកដែលប្រជាជននូវែលសេឡង់យកចិត្តទុកដាក់បំផុតនាពេលបច្ចុប្បន្ននេះ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស