ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូក្នុងកិច្ចប្រជុំកំពូលលើកទី ៧ នៃសហគមន៍រួមនៃប្រទេសអាមេរិកឡាទីននិងតំបន់ការ៉ាប៊ីន
2023-01-25 14:03:12cri
Share with:

    នៅថ្ងៃទី ២៤ ខែមករា កិច្ចប្រជុំកំពូលលើកទី ៧ នៃសហគមន៍រួមនៃប្រទេសអាមេរិកឡាទីននិងការ៉ាប៊ីនបានបើកធ្វើនៅទីក្រុងប៊ុយណូស៊ែរដ្ឋធានីនៃប្រទេសអាហ្សង់ទីន ។ តបតាមការអញ្ជើញរបស់លោក Alberto Fernández ប្រធានាធិបតីអាហ្សង់ទីនដែលជាប្រធានផ្លាស់វេននៃសហគមន៍រួមនៃប្រទេសអាមេរិកឡាទីននិងតំបន់ការ៉ាប៊ីន លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូក្នុងកិច្ចប្រជុំកំពូលលើកនេះ ។

    លោក Xi Jinping បានលើកឡើងថា "ប្រទេសអាមេរិកឡាទីននិងតំបន់ការ៉ាប៊ីនគឺជាចំណែកដ៏សំខាន់នៃប្រទេសកំពុងអភិវឌ្ឍន៍ ហើយក៏ជាអ្នកចូលរួមនិងជាអ្នករួមចំណែកយ៉ាងសកម្មក្នុងអភិបាលកិច្ចសកលផងដែរ ។ ហេតុនេះហើយ សហគមន៍រួមនៃប្រទេសអាមេរិកឡាទីននិងតំបន់ការ៉ាប៊ីនបានក្លាយជាកម្លាំងជំរុញដែលមិនអាចខ្វះបានសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសកំពុងអភិវឌ្ឍន៍នៅទូទាំងពិភពលោកដែលបានដើរតួនាទីដ៏សំខាន់ក្នុងការគាំពារសន្តិភាពក្នុងតំបន់ ជំរុញការអភិវឌ្ឍរួម ក៏ដូចជាជំរុញការធ្វើសមាហរណកម្មក្នុងតំបន់ ។

    លោក Xi Jinping បានសង្កត់ធ្ងន់ថា "ប្រទេសចិនរីករាយបន្តគាំទ្រនិងជួយគ្នាទៅវិញទៅមក ក៏ដូចជាពួតដៃគ្នាឆ្ពោះទៅមុខជាមួយប្រទេសអាមេរិកឡាទីននិងតំបន់ការ៉ាប៊ីនដើម្បីជំរុញសន្តិភាពនិងការអភិវឌ្ឍនៃពិភពលោក ជំរុញការបង្កើតសហគមន៍រួមវាសនារបស់មនុស្សជាតិ ក៏ដូចជារួមគ្នាបង្កើតអនាគតកាន់តែល្អបវរ "៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស