ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

នៅឆ្នាំ២០២២ ប្រាក់ចំណូលសុទ្ធគិតជាមធ្យមក្នុងមនុស្សម្នាក់ៗនៃប្រជាជនចិនដែលបម្រះខ្លួនចេញផុតពីភាពក្រីក្រ បានកើនឡើង១៤,៣ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០២១
2023-01-25 13:35:05cri
Share with:

      នាពេលថ្មីៗកន្លងទៅនេះ អ្នកសារព័ត៌មានទទួលដំណឹងពីរដ្ឋបាលជាតិស្តារវិបុលភាពនៅជនបទរបស់ចិនបានឱ្យដឹងថា ឆ្លងតាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់ផ្នែក សមិទ្ធផលក្នុងការជម្នះឧបសគ្គនៃការលុបបំបាត់ភាពក្រីក្ររបស់ប្រទេសចិនទទួលបានការពង្រឹងនិងពង្រីកថែមមួយកម្រិតទៀតនៅឆ្នាំ២០២២ ដែលបានប្រកាន់ខ្ជាប់ឱ្យបានល្អនូវខ្សែបន្ទាត់ក្រហម ពោលគឺមិនបានកើតមានបាតុភូតធ្លាក់ក្នុងភាពក្រីក្រឡើងវិញដោយទ្រង់ទ្រាយធំ ជាងនេះទៅទៀត ប្រាក់ចំណូលសុទ្ធគិតជាមធ្យមក្នុងមនុស្សម្នាក់ៗនៃប្រជាជនចិនដែលបម្រះខ្លួនចេញផុតពីភាពក្រីក្រ បានឡើងដល់១៤៣៤២យាន់ប្រាក់ចិន ដែលបានកើនឡើង១៤,៣ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០២១ ប្រការនេះធ្វើឱ្យមូលដ្ឋានបម្រះខ្លួនចេញពីភាពក្រីក្រមានភាពកាន់តែរឹងមាំ ។

      វិធានការជួយរកការងារធ្វើនិងធ្វើអាជីវកម្ម បានអនុវត្តប្រកបដោយប្រសិទ្ធភាពកាន់តែខ្ពស់ ប្រាក់ចំណូលរបស់ប្រជាជនចិនដែលបម្រះខ្លួនចេញផុតពីភាពក្រីក្របានកើនឡើងលឿនបង្គួរ ។ នៅឆ្នាំ២០២២ ល្បឿនកំណើននៃប្រាក់ចំណូលដែលអាចចាត់ចែងបានរបស់កសិករក្នុងស្រុកដែលបានបម្រះខ្លួនចេញផុតពីភាពក្រីក្រ និងល្បឿនកំណើននៃប្រាក់ចំណូលសុទ្ធរបស់ប្រជាជនដែលបម្រះខ្លួនចេញផុតពីភាពក្រីក្រ សុទ្ធតែខ្ពស់ជាងកម្រិតគិតជាមធ្យមរបស់កសិករនៅទូទាំងប្រទេសចិន ។

បើនិយាយពីវិស័យឱកាសការងារ ស្ថាប័នពាក់ព័ន្ធនៃតំបន់នានា បានប្រកាន់ខ្ជាប់នូវការរៀបចំចាត់ចែងប្រជាជនដែលបម្រះខ្លួនចេញផុតពីភាពក្រីក្រចេញទៅធ្វើការនៅតំបន់ក្រៅ ក៏ដូចជាបានជំរុញការបង្កើនឱកាសការងារនៅក្នុងតំបន់ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស