ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បរិមាណផលិតនិងលក់រថយន្តដើរដោយថាមពលថ្មីរបស់ប្រទេសចិនបានឈរនៅលេខរៀងទីមួយនៅទូទាំងពិភពលោក ៨ ឆ្នាំជាប់ៗគ្នា
2023-01-24 15:07:26cri
Share with:

      តួលេខស្ថិតិថ្មីបំផុតនៃសមាគមឧស្សាហកម្មរថយន្តចិនបានបង្ហាញថា ក្នុងឆ្នាំ ២០២២ រថយន្តដើរដោយថាមពលថ្មីរបស់ប្រទេសចិនបន្តរក្សាសន្ទុះកំណើន ការផលិតនិងការលក់សម្រេចបាននូវ ៧.០៥៨ លានគ្រឿងនិង ៦.៨៨៧ លានគ្រឿងដោយឡែកពីគ្នា កើនឡើង ៩៦.៩% និង៩៣.៤%បើធៀបនឹងឆ្នាំ ២០២១ បានជាប់ចំណាត់ថ្នាក់ទីមួយលើពិភពលោក ៨ ឆ្នាំជាប់ៗគ្នា។ 

      ទំហំទីផ្សារបានឈានមុខគេនៅទូទាំងពិភពលោក។ ក្នុងឆ្នាំ២០២២ ប្រទេសចិនបានលក់រថយន្តដើរដោយថាមពលថ្មីចំនួន៦.៨៨៧លានគ្រឿង ចំណែកទីផ្សារបានឡើងដល់ ២៥.៦% ខ្ពស់ជាងឆ្នាំ  ២០២១  ១២.១% ស្មើនឹងជាង ៦០% នៃទូទាំងពិភពលោក។

      អ្នកទទួលបន្ទុកនៃក្រសួងឧស្សាហកម្មនិងព័ត៌មានវិទ្យាចិនបានថ្លែងថា បច្ចុប្បន្នរថយន្តដើរដោយថាមពលថ្មីរបស់ប្រទេសចិនបានឈានចូលដំណាក់កាលត្រួសត្រាយទីផ្សារដោយគ្រប់ជ្រុងជ្រោយ តាមការប៉ាន់ប្រមាណ ក្នុងឆ្នាំ២០២៣នឹងបន្តរក្សាកំណើនលឿនបង្គួរដដែល៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស