ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សូមស្តាប់លោក Xi Jinping ថ្លែងអំពីវប្បធម៌ប្រពៃណីចិន
2023-01-24 13:31:56cri
Share with:

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនជាពិធីបុណ្យដ៏សំខាន់បំផុតរបស់ប្រជាជាតិចិនដែលបង្កប់ខ្លឹមសារវប្បធម៌ប្រពៃណីចិនដ៏ជ្រាលជ្រៅ ។លោក Xi Jinping យកចិត្តទុកដាក់ខ្ពស់ចំពោះពិធីបុណ្យប្រពៃណីចិននិងវប្បធម៌ប្រពៃណីចិន ។ លោកបានគូសបញ្ជាក់ច្រើនដងអំពីតម្លៃដ៏ដ៏ថ្លៃថ្លានិងតួនាទីពិសេសនៃវប្បធម៌ប្រពៃណីដ៏ល្អប្រសើររបស់ប្រទេសចិន ព្រមទាំងបានជំរុញការបន្តវេន ការច្នៃប្រឌិតថ្មីនិងការអភិវឌ្ឍនៃវប្បធម៌ប្រពៃណីដ៏ល្អប្រសើររបស់ប្រទេសចិន ។

ខណៈពិធីបុណ្យចូលឆ្នាំប្រពៃណីចិនចូលមកដល់ សូមរំលឹកឡើងវិញនូវពាក្យពេចន៍ដ៏ស្មោះស្ម័គ្ររបស់លោក Xi Jinping អំពីវប្បធម៌ប្រពៃណីចិន ។

នៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០១៤ លោក Xi Jinping បានអញ្ជើញទៅសាលាបឋមសិក្សាជនជាតិខ័ណ្ឌ Haidian ក្រុងប៉េកាំង ដើម្បីសួរសុខទុក្ខកុមារ ។ នៅពេលលោកបានឃើញសិស្សដែលកំពុងរៀនសរសេរអក្សរផ្ចង់ លោកបានគូសបញ្ជាក់ថា អក្សរចិនគឺជានិមិត្តសញ្ញានៃមរតកវប្បធម៌ចិន ហើយបានលើកទឹកចិត្តសិស្សឱ្យបន្តហាត់សរសរអក្សរផ្ចង់ ។

ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០១៣ លោក Xi Jinping បានអញ្ជើញចុះត្រួតពិនិ្យការងារនៅវិមានខុងជឺក្រុង Qufu ខេត្ត Shandong ។ ក្នុងអំឡុងពេលពិគ្រោះពិភាក្សាជាមួយតំណាងអ្នកជំនាញនិងបញ្ញវន្តដែលពាក់ព័ន្ធ លោក Xi Jinping បានថ្លែងថា ការសិក្សាស្រាវជ្រាវអំពីលោកខុងជឺ និងលទ្ធិខុងជឺគួរតែ "ធ្វើឱ្យវាដើរតួនាទីយ៉ាងសកម្មក្នុងយុគសម័យថ្មី"

ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០១៦ លោក Xi Jinping បានគូសបញ្ជាក់ក្នុងសន្និសីទស្តីពីទស្សនវិជ្ជានិងវិទ្យាសាស្ត្រសង្គមថា យើងឈរលើផ្ទៃដីដ៏ធំល្វឹងល្វើយ ៩.៦ លានគីឡូម៉ែត្រការ៉េ ស្រូបយកសារធាតុចិញ្ចឹមវប្បធម៌ដែលប្រមូលបានដោយការតស៊ូដ៏យូរអង្វែងរបស់ប្រជាជាតិចិន  មានកម្លាំងអស្ចារ្យដែលប្រមូលផ្តុំដោយប្រជាជន ១៣ រយលាន យើងដើរតាមផ្លូវរបស់ខ្លួន មានឆាកធំទូលាយដែលមិនអាចប្រៀបផ្ទឹមបាន មានខ្លឹមសារប្រវត្តិប្រវត្តិសាស្ត្រដ៏ជ្រាលជ្រៅបំផុត និងមានការប្តេជ្ញាចិត្តយ៉ាងមុតមាំបំផុតក្នុងការឆ្ពោះទៅមុខ ។  ប្រជាជនចិនគួរតែមានជំនឿចិត្តនេះ ហើយជនជាតិចិនគ្រប់រូបគួរតែមានជំនឿចិត្តនេះ ៕

 

អ្នកបកប្រែ:王幸
ប្លុកពិសេស