ថ្ងៃទី២៣ខែមករាឆ្នាំ២០២៣ លោកKristerssonនាយករដ្ឋមន្ត្រីប្រទេសស៊ុយអែតបានថ្លែងថា ករណីអំពើហឹង្សារបស់ក្រុមម៉ាហ្វីយ៉ាដែលបានកើតឡើងជាបន្តបន្ទាប់ក្នុងគ្រប់តំបន់ទូទាំងប្រទេសដែលមិនខុសពីភេរវកម្មនិយម រដ្ឋាភិបាលស៊ុយអែតនឹងចាត់វិធានការថ្មីដើម្បីបង្រ្កាបចំពោះអំពើទាំងនេះ។
តាមដំណឹងរបស់ទូរទស្សន៍ស៊ុយអែតបានផ្សាយឱ្យដឹងថា ក្នុងឆ្នាំ២០២២ប្រទេសស៊ុយអែតបានកើតឡើងករណីបាញ់សម្លាប់ចំនួន៣៨៨ករណីក្នុងនោះករណីអំពើហឹង្សារបស់ក្រុមម៉ាហ្វីយ៉ាបានបណ្តាលឱ្យមនុស្សចំនួន៦១ស្លាប់បាត់បង់ជីវិត។ក្នុងរយៈពេលជិត១មួយខែកន្លងមកប្រទេសស៊ុយអែតបានកើតឡើងនូវករណីបាញ់សម្លាប់និងការបំផ្ទុះជាង២០ករណី ក្នុងនោះមានករណីភាគច្រើនគឺកើតឡើងនៅរដ្ឋធានីស្តុកហូមនិងតំបន់ជុំវិញរបស់ក្រុងនេះ។
ពេលទទួលសម្ភាសន៍ពីអ្នកសារព័ត៌មាននាថ្ងៃទី២៣ខែមករា លោកKristerssonបានថ្លែងថា សំណុំរឿងឃាតកម្មពាក់ព័ន្ធនឹងក្រុមម៉ាហ្វីយ៉ានាឆ្នាំ២០២២ត្រឹមតែ២០ភាគរយប៉ុណ្ណោះបានរកឃើញជនសង្ស័យឧក្រិដ្ឋកម្ម ហេតុដូច្នេះត្រូវចាត់វិធានការថ្មី ក្នុងនោះរួមមានការមិនបញ្ចេញឈ្មោះសាក្សី ពង្រីកការផ្តល់សិទ្ធិលួចស្ដាប់យកការណ៍ ការស្ទាក់ចាប់ក្នុងក្របខណ្ឌរុករកជាដើម ដើម្បីបង្រ្កាបអំពើហឹង្សារបស់ក្រុមម៉ាហ្វីយ៉ា។លោកបានគូសបញ្ជាក់ថា ដោយសារពាក់ពន័្ធនឹងភេរវកម្មនិយមក្នុងស្រុកនោះ ចាំបាច់ត្រូវបង្រ្កាបតាមរបៀបភេរវកម្មនិយមដូចគ្នា៕