ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

«ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩៖ កម្លាំងរបស់ប្រទេសចិនក្នុងការប្រយុទ្ធប្រឆាំងនឹង ជំងឺកូវីដ-១៩ »ភាគទី ៣៖ រឿងរ៉ាវរបស់បុគ្គលិកសហគមន៍និងអ្នកស្ម័គ្រចិត្ត
2023-01-24 16:05:58cri
Share with:

      វីរុសកូវីដ ១៩ ដែលរីករាលដាលនៅទូទាំងប្រទសេចិនចាប់ពីដំណាច់ឆ្នាំ ២០១៩ មក រហូតដល់បច្ចុប្បន្នបានបម្លែងជិតមួយពាន់ដង។ គិតមកទល់ថ្ងៃទី៨ ខែមករាឆ្នាំ ២០២៣ នៅទូទាំងពិភពលោកបានរកឃើញករណីឆ្លងជំងឺកូវីដ ‌១៩ សរុប ៦៦៤ លានករណី ស្លាប់ ៦.៧លាននាក់។

       ស្ថិតនៅចំពោះមុខនឹងគ្រោះមហន្តរាយលើកនេះ ប្រទេសចិនបានចាត់វិធានការបង្ការនិងគ្រប់គ្រងដោយទៀងទាត់តាមបែបវិទ្យាសាស្ត្រ ដែលបានឆ្លើយតបប្រកបដោយប្រសិទ្ធភាពនឹងការប៉ះពាល់ពីរលករីករាលដាលនៃជំងឺកូវីដ ១៩ ប្រាំលើកនៅទូទាំងពិភពលោក ដោះស្រាយដោយមានប្រសិទ្ធភាពនូវសភាពរីករាលដាលមានលក្ខណៈប្រមូលផ្តុំជាង ១០០ លើកក្នុងស្រុក បញ្ច្រៀសដោយជោគជ័យនូវការរីករាលដាលទ្រង់ទ្រាយធំនៃវីរុសដើម និងវីរុសបម្លែងដែលមានសមត្ថភាពចម្លងខ្លាំង កាត់បន្ថយយ៉ាងខ្លាំងនូវករណីធ្ងន់ធ្ងរនិងករណីស្លាប់។ ក្នុងរយៈពេល ៣ ឆ្នាំកន្លងមក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ របស់ជនជាតិចិនចំនួន ១៤០០ លាននាក់ បានលេចចេញរឿងរ៉ាវដ៏មានភាពកក់ក្តៅនិងរំភើបចិត្តយ៉ាងច្រើន៕


អ្នកបកប្រែ:王昭君
ប្លុកពិសេស