ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ករណីបាញ់ប្រហារនៅភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា បណ្តាលឱ្យមនុស្សស្លាប់បាត់បង់ជីវិត ៧ នាក់ និងរបួស១នាក់
2023-01-24 14:54:40cri
Share with:


 

នៅរសៀលថ្ងៃទី ២៣ ខែមករា តាមម៉ោងក្នុងតំបន់ ការណ៍បាញ់ប្រហារមួយបានកើតឡើងនៅផ្លូវ Cabrilloក្រុង Half Moon Bay តំបន់ San Francisco Bay រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក រហូតមកដល់ពេលនេះ មនុស្ស ៧ នាក់បានស្លាប់បាត់បង់ជីវិតនិង១នាក់ទៀតរងរបួស ។

អាជ្ញាធរប៉ូលីសនៅតំបន់ San Mateo ក្នុងតំបន់ San Francisco Bay  បានថ្លែងថា បានរកឃើញមនុស្ស ៤ នាក់ស្លាប់បាត់បង់ជីវិត ហើយ១នាក់ទៀតរងរបួសនៅក្នុងប្លុកក្បែរផ្លូវ Cabrillo Highway ក្នុងក្រុង Half Moon Bay នៃតំបន់ San Francisco Bay អ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដែលក្នុងស្ថានភាពធ្ងន់ធ្ងរ ។ ក្រោយមក អាជ្ញាធរប៉ូលីសបានរកឃើញអ្នកស្លាប់ ៣ នាក់ទៀតនៅកន្លែងមួយទៀតនៅក្បែរនោះ ។

ភ្នាក់ងារអនុវត្តច្បាប់ក្នុងតំបន់បានថ្លែងថា ខ្មាន់កាំភ្លើងគឺជាបុរសអាយុ ៦៧ ឆ្នាំដែលបានប្រព្រឹត្តអំពើឃាតកម្មនៅក្នុងទីតាំងពីរផ្សេងគ្នា ។ អាជ្ញាធរប៉ូលីសបានថ្លែងថា ជនសង្ស័យត្រូវបានចាប់ខ្លួននិងបានកំណត់អត្តសញ្ញាណហើយ ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស