ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រធានាធិបតីតួកគីថ្លែងថា មិនបើកភ្លើងខៀវឱ្យស៊ុយអែតចូលជាសមាជិកណាតូទេ
2023-01-24 15:20:03cri
Share with:

លោក Recep Tayyip Erdogan ប្រធានាធិបតីតួកគីបានថ្លែងកាលពីថ្ងៃទី ២៣ ខែមករាតាមម៉ោងក្នុងតំបន់ថា បន្ទាប់ពីការណ៍កើតនៅថ្ងៃទី ២១ ខែមករារួច ប្រទេសតួកគីនឹងមិន "បើកភ្លើងខៀវ"ឱ្យស៊ុយអែតចូលរួមជាសមាជិកអង្គការណាតូទេ ។ លោក Erdogan បានថ្លែងទៀតថា "ស៊ុយអែតមិនចាំបាច់រង់ចាំការគាំទ្ររបស់ភាគីតួកគីទេ ។

កាលពីថ្ងៃទី ២១ ខែមករា តាមម៉ោងក្នុងតំបន់ ដោយសាររដ្ឋាភិបាលស៊ុយអែតអនុញ្ញាតឱ្យជនស្តាំនិយមម្នាក់ធ្វើបាតុកម្មនៅជិតស្ថានទូតតួកគីប្រចាំប្រទេសស៊ុយអែតនាថ្ងៃដដែលនោះ  ភាគីតួកគីបានលុបចោលការរៀបចំឱ្យរដ្ឋមន្ត្រីការពារជាតិស៊ុយអែតទៅបំពេញទស្សនកិច្ចនៅប្រទេសតួកគី ។

      យោងតាមបទប្បញ្ញត្តិ អង្គការណាតូត្រូវតែមាន"ការយល់ព្រមជាឯកច្ឆន្ទ"ពីរដ្ឋសមាជិកចំនួន ៣០ ទើបអាចទទួលយកសមាជិកថ្មី ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស