ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ប្រទេសក្រិក៖រំពឹងទុកការមកដល់របស់អ្នកទេសចរចិន
2023-01-24 14:48:39cri
Share with:

ពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននាពេលថ្មីៗនេះ លោកVasilis Kikiliasរដ្ឋមន្ត្រីក្រសួងទេសចរណ៍ប្រទេសក្រិកបានថ្លែងថា ទីផ្សារចិនមានអត្ថន័យសំខាន់ចំពោះវិស័យទេសចរណ៍ក្រិក ការវិលត្រឡប់ទៅប្រទេសក្រិកវិញរបស់អ្នកទេសចរចិននឹងនាំមកឥទ្ធិពលវិជ្ជមានដល់ទេសចរណ៍ក្នុងតំបន់។

លោកVasilis Kikiliasបានលើកឡើងថា អរិយធម៌និងប្រវត្តិសាស្ត្ររបស់ប្រទេសក្រិកនិងប្រទេសចិនសុទ្ធតែយូរអង្វែង ប្រជាជនចិនចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការយល់ដឹងពីវប្បធម៌និងអរិយធម៌របស់ក្រិក។យើងកំពុងត្រៀមយ៉ាងសកម្ម ដើម្បីស្វាគមន៍អ្នកទេសចរចិនវិលត្រឡប់ទៅក្រិកវិញ។

លោកបន្តទៀតថា ប្រទេសចិនកែលម្អគោលនយោបាយបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ដោយឥតឈប់ឈរ និងរៀបចំឡើងវិញដោយមានសណ្តាប់ធ្នាប់នូវការធ្វើដំណើរទៅក្រៅប្រទេសរបស់ប្រជាពលរដ្ឋ នេះនឹងជំរុញប្រទេសក្រិកនិងប្រទេសចិនអនុវត្តឱ្យបានល្អនូវ “ផែនការប្រតិបត្តិការរួម”។ប្រទេសក្រិកយកចិត្តទុកដាក់ទីផ្សារចិនយ៉ាងខ្លាំង រំពឹងទុកថា ប្រទេសទាំងពីរនឹងអាចធ្វើកិច្ចសហប្រតិបត្តិការកាន់តែច្រើនលើវិស័យទេសចរណ៍ វប្បធម៌ កីឡានិងពាណិជ្ជកម្មជាដើម៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស