ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រថភ្លើងក្រោមដីល្បឿនលឿនបំផុតរបស់តួកគីដែលផលិតដោយចិនបានដំណើរការជាផ្លូវការ
2023-01-23 15:10:56cri
Share with:

           ថ្ងៃទី ២២ ខែមករា តាមម៉ោងក្នុងតំបន់ ដែលត្រូវនឹងថ្ងៃទីមួយខែទីមួយនៃឆ្នាំថ្មីចិន រថភ្លើងក្រោមដីដែលមានល្បឿនលឿនបំផុតនៃប្រទេសតួកគីដែលផលិតផលដោយប្រទេសចិនបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ។ នេះជាខ្សែផ្លូវរថភ្លើងក្រោមដីថ្មីដែលបានតភ្ជាប់ពីព្រលានយន្តហោះទៅកណ្តាលក្រុងអ៊ីស្តានប៊ុល។   វាបញ្ជាក់ថា គម្រោងរថភ្លើងក្រោមដីគ្មានអ្នកបើកបរក្នុងល្បឿន១២០ គីឡូម៉ែត្រ/ម៉ោង ដែលប្រទេសចិននាំចេញទៅអន្តរជាតិដំបូងគេបង្អស់បានដំណើរការជាផ្លូវការ។ រថភ្លើងនេះរចនានិងផលិតដោយក្រុមហ៊ុនចិន ដែលអាចផ្ទុកអ្នកដំណើរច្រើនបំផុតគឺចំនួន១១០០នាក់៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស