ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi Jinping៖ខិតខំប្រឹងប្រែង​លះបង់និងបម្រើ ដើម្បីជីវភាពរស់នៅដ៏សុខសុភមង្គលរបស់ប្រជាជន​
2023-01-23 13:39:19cri
Share with:

បុណ្យចូលឆ្នាំប្រពៃណីចិនគឺវេលា៏ល្អបវរដែលលាឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី តែងតែ

នាំមកនូវក្តីសង្ឃឹមថ្មីដល់មនុស្សគ្រប់គ្នា។ប្រសាសន៍របស់លោកXi Jinpingនេះបាន

បញ្ជាក់ពីអត្ថន័យរបស់វប្បធម៌នៃបុណ្យឆ្នាំថ្មីប្រពៃណីចិន។ជនជាតិចិនអបអរបុណ្យ

ឆ្នាំថ្មីគឺអបអរឆ្នាំនៃពេលវេលាដែលផ្លាស់ឆ្នាំចាស់ចូលឆ្នាំថ្មី ហើយក៏ជាឆ្នាំនៃវប្បធម៌ដែលត្រូវធ្វើអំពើល្អនិងត្រូវឆ្ពោះទៅមុខដែរ។តាំងពីសមាជបក្សកុម្មុយនីស្តចិន

លើកទី១៨មក មុនខិតចូលឆ្នាំថ្មីចិនជារឿងរាល់ឆ្នាំ លោកXi Jinpingប្រធានរដ្ឋចិនតែងតែទៅសិក្សាស្រាវជ្រាវតាមតំបន់ និងចុះសួរសុខទុក្ខកម្មភិបាលនិងប្រជាជននៅមូលដ្ឋាន។

 

ថ្ងៃទី៣ខែកុម្ភៈឆ្នាំ២០១៣លោកXi Jinpingបានអញ្ជើញទៅសួរសុខទុក្ខប្រជាជនក្រីក្រនៅភូមិYuanguduiឃុំTianjiaheស្រុកWeiyuanក្រុងDingxiខេត្តGansuប្រទេស

ចិនដែលមានកម្ពស់២៤០០ម៉ែត្រនិងចំណូលសុទ្ធរបស់មនុស្សម្នាក់គិតជាមធ្យមត្រឹម១៤០០យាន់ប្រាក់ចិន។លោកបានសំណេះសំណាលជាមួយលោកMa Gang

ដែលមានអាយុ៨០ឆ្នាំ និងជាសមាជិកបក្សដ៏យូរឆ្នាំ ដើម្បីស្វែងយល់ពីសភាពផលិតកម្មនិងជីវភាព។លោកXi Jinpingបានលើកទឹកចិត្តឱ្យប្រជាជននៅភូមិនេះធ្វើយ៉ាងណារកបានផ្លូវអភិវឌ្ឍន៍ ខិតខំព្យាយាម ដើម្បីកែប្រែមុខមាត់ក្រីក្រឱ្យបាន។

ខែមករាឆ្នាំ២០១៤ អាកាសធាតុបានធ្លាក់ចុះដល់ក្រោមសូន្យ៣០អង្សាជាង  លោកXi Jinpingបានអញ្ជើញទៅដល់ក្រុងAershanភូមិភាគXinganmengនៃភូមិ

ភាគស្វ័យតម៉ុងហ្គោលីក្នុងនៅប្រទេសចិន។លោកបានមានប្រសាសន៍ប្រកបដោយ

មនោសញ្ចតនាដ៏ជ្រាលជ្រៅថា៖ កម្មាភិបាលបក្សយើងគួរតែមានឆន្ទៈមួយគឺឱ្យតែនៅ

មានគ្រួសារមួយ រហូតដល់នៅមានមនុស្សម្នាក់នៅមិនទាន់ដោះស្រាយបញ្ហាជីវភាពមូលដ្ឋានបាន នោះយើងមិនអាចរស់នៅដោយសុខស្រួលឡើយ។

 

ខែកុម្ភៈឆ្នាំ២០១៥លោកXi Jinpingបានអញ្ជើញត្រឡប់ទៅភូមិLiangjiaheខេត្ត

Shannxiប្រទេសចិនដែលលោកបានឃ្លាតអស់ជាយូរឆ្នាំហើយ។លោកចេញលុយខ្លួនឯងទិញអីវ៉ាន់ចូលថ្មីចិន ចែកជូនដល់អ្នកភូមិ ហើយរលឹកឡើងវិញនូវអនុស្សវរីយ៍ដែលលោករស់នៅនិងធ្វើការជាមួយអ្នកភូមិនៅទីនេះកាលពីទស្សវត្សទី៦០និង៧០។

 

បើរលឹកដំណើរចុះមូលដ្ឋានមុនចូលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនរបស់លោកXi Jinpingប្រធានរដ្ឋចិនក្នុងរយៈពេល១០ឆ្នាំកន្លងមក គឺសុទ្ធតែជារឿងរ៉ាវរដែលកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនចិនចំនួនជិត១រយលាននាក់ ហើយក៏ជាដំណើរគ្រោងផែនការមានជីវភាពធូរធារបស់ប្រជាជនចិនក្នុងយុគសម័យថ្មីដែរ។

 

ពេលនិយាយពីអារម្មណ៍ពិត លោកXi Jinpingបានថ្លែងថាពេលមើលឃើញអ្នកទាំងអស់គ្នាមានការពេញចិត្តចំពោះជីវភាពរស់នៅនាពេលបច្ចុប្បន្ន ខ្ញុំសប្បាយរីករាយណាស់។ ជម្រើសតែមួយគត់របស់បក្សកុម្មុយនីស្តចិនកាន់តំណែងគឺធ្វើកិច្ចការល្អជូនប្រជាជនចិន យើងខិតខំប្រឹងប្រែងលះបង់និងបម្រើ ដើម្បីជីវភាពរស់នៅដ៏សុភមង្គលរបស់ប្រជាជន។ការងារនេះយើងមិនដែលផ្លាស់ប្ដូរទេក្នុងរយៈពេល

១០០ឆ្នាំកន្លងមកនេះ៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស