ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ករណីបាញ់សម្លាប់នៅស្រុកLos Angelesអាមេរិកបានបណ្តាលឱ្យមនុស្សយ៉ាងហោច ណាស់ស្លាប់១០នាក់និង១០នាក់ត្រូវរបួស​ ខ្មាន់កាំភ្លើងបានធ្វើអត្តឃាតខ្លួនឯង
2023-01-23 16:06:21cri
Share with:

ថ្ងៃទី២២ខែមករាឆ្នាំ២០២២ ប៉ូលិសនៅស្រុកLos Angelesរដ្ឋCaliforniaសហរដ្ឋអាមេរិកបានថ្លែងថា ករណីបាញ់សម្លាប់បានកើតឡើងនៅក្នុងទីក្រុងMonterey Parkស្រុក

LosAngelesដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់១០នាក់ស្លាប់បាត់បង់ជីវិតនិង១០នាក់ទៀតរងរបួស។

អ្នកទទួលខុសត្រូវផ្នែកប៉ូលិសក្នុងស្រុកLos Angelesបានថ្លែងប្រាប់ប្រព័ន្ធសារព័តមានថាករណីបាញ់សម្លាប់នេះកើតឡើងនៅយប់ម៉ោង១០និង២២នាទីតាមម៉ោងតំបន់ ខ្មាន់កាំភ្លើងបាញ់រះក្នុងក្លិបកម្សាន្តមួយដែលបានបណ្តាលឱ្យមនុស្សចំនួន១០នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ឯអ្នករងរបួសបានត្រូវដឹកទៅកាន់មន្ទីរពេទ្យនៅក្បែរកន្លែងកើតហេតុណ៍នោះ ក្នុងនោះមានមនុស្សមួយចំនួនរងរបួសយ៉ាងធ្ងន់ធ្ងរ។

ប៉ូលិសស្រុកLos Angelesរដ្ឋCaliforniaសហរដ្ឋអាមេរិកបានបញ្ជាក់នៅថ្ងៃទី២២ខែមករាថា បន្ទាប់ពីធ្វើការតទល់ជាមួយប៉ូលិសនៅទីក្រុងមួយផ្សេងទៀតក្នុងស្រុកLos Angeles បុរសដែលជាជនសង្ស័យពាក់ព័ន្ធនឹងហេតុការណ៍នេះបានធ្វើអត្តឃាតហើយ៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស