ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រជាជនចិនធ្វើការក្រៅប្រទេស អណិកជនចិនក្រៅប្រទេសនិងនិស្សិតចិនបន្តការសិក្សានៅក្រៅប្រទេសបានធ្វើសកម្មភាពអបអរសាទរឆ្នាំថ្មីចិន ជូនពរមាតុប្រទេសកាន់តែរុងរឿង ឆ្ពោះទៅរកអនាគតកាន់តែល្អបវរ
2023-01-23 15:55:33cri
Share with:

       ក្នុងឱកាសឆ្នាំថ្មីប្រពៃណីចិនឆ្នាំថោះបានមកដល់នេះ   ប្រជាជនចិនធ្វើការនៅក្រៅប្រទេស អណិកជនចិនក្រៅប្រទេសនិងនិស្សិតចិនបន្តការសិក្សានៅក្រៅប្រទេសបានធ្វើសកម្មភាពអបអរសាទរឆ្នាំថ្មីចិនព្រមៗគ្នា  ដើម្បីចែករំលែកភាពសប្បាយរីករាយនៃឆ្នាំថ្មីចិនជាមួយប្រជាជនតាមបណ្តាប្រទេស និងជូនពរមាតុប្រទេសកាន់តែរុងរឿង ឈានទៅរកអនាគតកាន់តែល្អបវរ ។

     កាលពីថ្ងៃទី២១ ខែមករា ការប្រកួតកីឡាបាល់បោះដើម្បីមិត្តភាពរវាងជនជាតិចិននៅមីយ៉ាន់ម៉ា  ដែលជាសកម្មភាពអបអរសាទរឆ្នាំថ្មីចិនបានធ្វើឡើងនៅកីឡដ្ឋានជាតិ Thuwanna  នៃក្រុងយ៉ាំងហ្គូន ដែលជាកីឡដ្ឋានត្រូវសាងសង់និងកែលម្អដោយប្រទេសចិន។ លោក Min Aung Hlaing   ប្រធានគណកម្មាធិការគ្រប់គ្រងជាតិមីយ៉ាន់ម៉ាបានថ្លែងថា   ប្រទេសចិនជាប្រទេសជិតខាងដ៏សំខាន់និងជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់មីយ៉ាន់ម៉ា ភាគីមីយ៉ាន់ម៉ាយកចិត្តទុកដាក់ខ្ពស់ចំពោះទំនាក់ទំនាងជាមួយចិន។  ក្នុងឱកាសបុណ្យឆ្នាំថ្មីចិន លោកបានប្រសិទ្ធពរជ័យសិរីមង្គលជូនអណិកជនចិនទូទាំងប្រទេសមីយ៉ាន់ម៉ា និងប្រជាជនចិនព្រមទាំងជនជាតិចិននៅទូទាំងពិភពលោក។

      ព្រមជាមួយគ្នានេះ ក្នុងពេលថ្មីៗនេះ  កម្មវិធី“រាត្រីសមោសរអបអរសាទរឆ្នាំថ្មីចិន២០២៣របស់ជនជាតិចិននៅជប៉ុន” ដែលរៀបចំដោយសភាសហគមន៍ជនជាតិចិននៅជប៉ុនបានធ្វើឡើងនៅក្រុងតូក្យូ។ លោក Fukuda Yasuo  អតីតនាយករដ្ឋមន្ត្រីជប៉ុនបានវាយតម្លៃយ៉ាងខ្ពស់ចំពោះតួនាទីសំខាន់របស់ជនជាតិចិននិងអណិកជនចិនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជប៉ុន ហើយបានរំពឹងថានៅក្នុងឆ្នាំថ្មី ជនជាតិចិននិងអណិកជនចិននៅជប៉ុននឹងទទួលសមទ្ធិផលថ្មីៗកាន់តែច្រើន៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស