ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

នៅឆ្នាំ ២០២២ ប្រាក់ចំណូលរបស់ប្រជាជនដែលចេញផុតពីភាពក្រីក្របានកើនឡើង ១៤.៣% បើធៀបនឹងឆ្នាំ២០២១
2023-01-22 15:35:10cri
Share with:

កិច្ចប្រជុំនៃនាយកនៃនាយកដ្ឋានអភិវឌ្ឍន៍ជនបទទូទាំងប្រទេសចិនដែលបានធ្វើឡើងនៅទីក្រុងប៉េកាំងនាពេលថ្មីៗនេះ បានបង្ហាញថា នៅឆ្នាំ២០២២ ប្រាក់ចំណូលនៃតំបន់និងប្រជាជនដែលចេញផុតភាពក្រីក្រ សម្រេចបាននូវកំណើនយ៉ាងលឿនបង្គួរ ។ ប្រាក់ចំណូលសុទ្ធសម្រាប់មនុស្សម្នាក់ៗនៃប្រជាជនដែលចេញផុតពីភាពក្រីក្រ មានចំនួន ១៤៣៤២ យាន់ប្រាក់ចិន កើនឡើង ១៤.៣ % បើធៀបនឹងឆ្នាំ២០២១ ដែលខ្ពស់ជាងអត្រាកំណើននៃប្រាក់ចំណូលសម្រាប់មនុស្សម្នាក់នៃប្រជាជនរស់នៅជនបទទូទាំងប្រទេសចំនួន ៦.៣ % ។

អ្នកទទួលខុសត្រូវពាក់ព័ន្ធនៃរដ្ឋបាលជាតិអភិវឌ្ឍន៍ជនបទចិន បានបញ្ជាក់ថា នៅឆ្នាំ២០២២ រដ្ឋបាលជាតិអភិវឌ្ឍន៍ជនបទចិននឹងប្រកាន់ខ្ជាប់នូវការចាត់ទុកការបង្កើនប្រាក់ចំណូលរបស់ប្រជាជនដែលបានរួចផុតពីភាពក្រីក្រ ជាវិធានការមូលដ្ឋានដើម្បីពង្រឹងនិងពង្រីកសមិទ្ធផលនៃយុទ្ធនាការពុះពារឧបសគ្គក្នុងការលុបបំបាត់ភាពក្រីក្រ  ដោយផ្តោតលើចំណុចសំខាន់ទាំងពីរ ពោលគឺឱកាសការងារ និងឧស្សាហកម្ម ។ នៅឆ្នាំ ២០២២ ចំនួនឱកាសការងារសម្រាប់កម្លាំងពលកម្មដែលចេញពីភាពក្រីក្របានកើនឡើងដល់ ៣២.៧៨ លាននាក់ ដែលលើសពីគោលដៅប្រចាំឆ្នាំ ២.៥៩ លាននាក់ ។

សម្រាប់វិស័យឧស្សាហកម្ម ប្រទេសចិនបានអនុវត្តយុទ្ធនាការលើកកម្ពស់កម្រិតឧស្សាហកម្មដែលមានលក្ខណៈពិសេសនៅក្នុងតំបន់ដែលចេញផុតពីភាពក្រីក្រ ហើយចំនួនច្រើនជាង ៥៥ % នៃប្រាក់ឧបត្ថម្ភកធនសម្រប់ការអភិវឌ្ឍនជនបទត្រូវបានប្រើប្រាស់ដើម្បីគាំទ្រដល់ការអភិវឌ្ឍឧស្សាហកម្ម ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស