ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អំពីការហូបចុកនៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន៖អនុស្សាវរីយ៍ចូលឆ្នាំថ្មីប្រពៃណីចិនរបស់លោកXi Jinping
2023-01-22 08:08:25cri
Share with:

 “ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនជាពេលវេលាដ៏ល្អបវរដែលលាឆ្នាំចាស់ផ្លាស់ចូលឆ្នាំ ថ្មី ហើយតែងតែនាំមកក្តីសង្ឃឹមថ្មីដល់ប្រជាជន"។ឃ្លារបស់លោកXi Jinpingប្រធានរដ្ឋចិនបានបង្ហាញពីស្នូលនៃវប្បធម៌ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន។នៅក្នុងប្រទេសចិនដែលប្រជាជនចាត់ទុកការហូបចុកជារឿងសំខាន់បំផុត  "ការបរិភោគដ៏ល្អជារឿងធំមួយរបស់គ្រួសារចិននៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន។ការចុះត្រួតពិនិត្យការងារមុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនរបស់លោកXi Jinpingបានបន្សល់ទុកនូវរឿងរ៉ាវជាច្រើនពាក់ព័ន្ធនឹងការហូបចុកនៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន។

អាហារសម្រន់នីមួយៗនៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ម្ហូបថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនដ៏ឈ្ងុយឆ្ងាញ់នីមួយៗមិនគ្រាន់តែបំពេញរសជាតិប៉ុណ្ណោះទេ ថែមទាំងពោរពេញទៅដោយភាពរីករាយក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងប្រកបដោយភាពផ្អែមល្ហែម។

នៅក្នុងប្រទេសចិនដែលមានការប្រែប្រួលយ៉ាងខ្លាំង ជីវភាពរស់នៅរបស់ប្រជាជនកាន់តែល្អប្រសើរ ការទិញអាហារឆ្ងាញ់នៅគ្រប់កន្លែងក៏មានភាពងាយស្រួលដែរ។ប៉ុន្តែ តែងតែមានរសជាតិនៅស្រុកកំណើតចងភ្ជាប់អារម្មណ៍នឹកស្រុកកំណើតនិងការចងចាំរបស់យើង ហើយនាំមកនូវភាពកក់ក្តៅនិងសប្បាយរីករាយនៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន។

ឆ្នាំថ្មី ខិតខំប្រឹងប្រែងជាមួយគ្នា៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស