ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានសំខាន់ៗ
2023-01-22 16:19:50cri
Share with:

-អ្នកទទួលខុសត្រូវនៃអង្គការអន្តរជាតិនិងថ្នាក់ដឹកនាំនៃប្រទេសជាច្រើនបានជូនពរសួស្តីឆ្នាំថ្មីក្នុងពិធីបុណ្យចូលឆ្នាំថ្មីចិន។

-ស្ថានីយអវកាសចិនអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនទីមួយបន្ទាប់ពីត្រូវបានកសាងឡើង។ អវកាសយានិកបីរូបនៃយានអវកាស Shenzhou-១៥ បានជូនពរមាតុភូមិឱ្យមានភាពរុងរឿង ប្រជាជនមានភាពសុខសាន្តត្រាណ។

-លោកQin Gang រដ្ឋមន្រ្តីក្រសួងការបរទេសចិនធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក Mottaki រដ្ឋមន្ត្រីការបរទេសស្តីទីនៃរដ្ឋាភិបាលបណ្តោះអាសន្នអាហ្វហ្គានីស្ថាន។

-នៅឆ្នាំ ២០២២ ប្រាក់ចំណូលរបស់ប្រជាជនដែលបានរួចផុតពីភាពក្រីក្ររបស់ប្រទេសចិនបានកើនឡើង ១៤,៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២១ ហើយបានផ្តល់ឱកាសការងារលើសពីគោលដៅប្រចាំឆ្នាំ។

-ទេសាភិបាលរងធនាគារអភិវឌ្ឍន៍ថ្មីថ្លែងថា សេដ្ឋកិច្ចចិនត្រូវបានគេរំពឹងថានឹងកើនឡើងយ៉ាងខ្លាំង។

-លោកChris Hipkins ជាប់ឆ្នោតជាអ្នកដឹកនាំបក្សពលកម្មនូវែលហ្សេឡង់ ព្រមនិងកាន់មុខតំណែងជានាយករដ្ឋមន្រ្តី ។

-រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកថ្លែងថា ការមិនសងបំណុលតាមកិច្ចសន្យារបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងអាចបង្កឱ្យមានវិបត្តិហិរញ្ញវត្ថុសកល។

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស