កម្មវិធី«រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៣»នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនដែលមានកម្មវិធីដ៏អស្ចារ្យ និងការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យាដែលគួរឱ្យចាប់អារម្មណ៍ បានក្លាយទៅជាចំណីចក្ខុផ្នែកវប្បធម៌ជូនចំពោះជនជាតិចិននៅជុំវិញពិភពលោក។ គិតត្រឹមម៉ោង ២ ថ្ងៃទី ២២ ខែមករា កម្មវិធី«រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៣»នេះបានទាក់ទាញទស្សនិកជចំនួន ១១០០០ លាននាក់ចូលរួមទស្សនាតាមប្រព័ន្ធផ្សព្វផ្សាយគ្រប់ទម្រង់ ដែលក្នុងនោះ ចំនួនទស្សនិកជនដែលមានអាយុពី ១៥ ដល់ ៤៤ ឆ្នាំត្រូវជា ៥០,៥១%នៃចំនួនទស្សនិកជនសរុប ការទ្រង់ទ្រាយនៃការផ្សាយផ្ទាល់តាមប្រព័ន្ធផ្សព្វផ្សាយថ្មីនិងបរិមាណដំណឹងផ្សព្វផ្សាយទៅកាន់បរទេសសុទ្ធតែបង្កើតកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្រ្ត៕