ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Chris Hipkins ជាប់ឆ្នោតជាអ្នកដឹកនាំបក្សពលកម្មនូវែលសេឡង់ព្រមនិងទទួលមុខតំណែងជានាយករដ្ឋមន្រ្តី
2023-01-22 15:07:44cri
Share with:

កិច្ចប្រជុំបក្សពលកម្មដែលជាបក្សកាន់អំណាចរបស់នូវែលសេឡង់បានបោះឆ្នោតចាត់ចែងឱ្យលោក Chris Hipkins  រដ្ឋមន្រ្តីប៉ូលីសក្លាយជាប្រធានបក្សពលកម្មថ្មីនៅថ្ងៃទី២២ខែមករា ទទួលមុខតំណែងជានាយករដ្ឋមន្រ្តីនូវែលសេឡង់ជំនួសលោកស្រី Ardern ដែលប្រកាសនឹងលាលែងពីមុខតំណែង។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំបក្សលោក Chris Hipkins  បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃដដែលនោះថា លោកនឹងប្រកាសសច្ចាប័នឡើងកាន់មុខតំណែងជានាយករដ្ឋមន្រ្តីនៅថ្ងៃទី២៥ខែមករាខាងមុខនេះ។

លោក Chris Hipkins បានថ្លែងថានឹងបង្កើតគណៈរដ្ឋមន្រ្តីឡើងវិញក្នុងពេលឆាប់ៗ បន្ទាប់ពីឡើងកាន់មុខតំណែងនឹងយកចិត្តខ្ពស់ទៅលើបញ្ហាជីវភាពរស់នៅរបស់ប្រជាជនមានដូចជា អតិផរនាខ្ពស់ តម្លៃលំនៅដ្ឋានខ្ពស់ និងសន្តិសុខសង្គមកាន់តែអាក្រក់ជាដើម។ លោកបានថ្លែងទៀតថា  នឹងមានប្រតិកម្មប្រកបដោយប្រសិទ្ធភាពចំពោះ “ផលប៉ះពាល់បន្តបន្ទាប់” នៃជំងឺកូវីដ១៩៕

អ្នកបកប្រែ:李展精
ប្លុកពិសេស